បាត់មុខពីឆាកសម្តែងយូរស្រាប់តែតារាស្រី ស៊ឹម ស្រីនិច្ច បានលេចមុខជាថ្មីនៅក្នុងទម្រង់ល្ខោនបានសាក់សម័យឌីជីថលរឿង« កែវមុន្នីរតនាធីតាមុខសេះ » ជាមួយលោក ប៉ែន ចំរុង ។ តាមរយៈស្នាដៃសម្តែងរបស់នាងរួមជាមួយសិល្បករាប់រយនាក់ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន ។ ផ្ទាំងទស្សនីយភាពទម្រង់ល្ខោនបាសាក់សម័យឌីជីថលរឿង « កែវមុន្នីរតនាធីតាមុខសេះ » ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានសម្តែងជូនសាធារណជនទស្សនាកម្សាន្តអារម្មណ៍កាលពីចុងសប្តាហ៍មុន ។ កញ្ញា ស៊ឹម ស្រីនិច្ច ត្រូវបានជ្រើសរើសសម្តែងជានាង កែវមុន្នីរតនា ឬនាងកែវណាម៉ា ។ ថ្វីដ្បិតតែជាលើកដំបូងដែល ស៊ឹម ស្រីនិច្ច […]
