ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.១% មក៤.៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦.២% មក ៥.០% សម្រាប់ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ បើតាម ADB ក៏មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់ នៃការវិនិយោគផ្ទាល់ពីបរទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយពេលថ្មីៗនេះ […]
