ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៨០លានដុល្លារ សម្រាប់ពង្រីកសេវាថែទាំសុខភាព

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ៣៤០,៤ប៊ីលានរៀល ឬស្មើប្រមាណ ៨៣លានដុល្លារ សម្រាប់ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ ដំណើរការមួយនេះ​បានចាប់ផ្តើមបោះជំហានតាំងពីឆ្នាំ២០២០មកម៉្លះ តាមរយៈការដាក់ឲ្យដំណើរការសាកល្បងនូវមូលនិធិសមធម៌សុខាភិបាល ដែលក្រោយមកបានពង្រីកវិសាលភាពដល់ទូទាំងប្រទេស សម្រាប់ពលរដ្ឋដែលមានបណ្ណសមធម៌។ េនះបើតាមការឲ្យដឹងពីលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍ពីទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា​ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រូពេទ្យគ្រប់រូប បម្រើសេវាសុខភាពសារធារណៈជូនពលរដ្ឋឱ្យអស់លទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់​ឱ្យ​អនុវត្តជាផ្លូវការ​នូវកម្មវិធី ទី១ នៃគោលនយោបាយ​ជាអាទិភាព​ទាំង៦ គឺ «ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​ដល់គ្រួសារ​ងាយរងហានិភ័យ» នៅព្រឹក​ថ្ងៃទី២៤ ខែតុលានេះ

5
Promotion