រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ ការថ្លែងឡើងនេះ ខណៈឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អ៉ីយូសប្តាហ៍បៃតង EU green diplomacy week នៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រ ។ តាមរយៈការថ្លែងសន្ទរកថាជាភាសាបរទេសដ៏សង្ខេប ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប […]

បរិយាយថ្ងៃនេះ៖ ការទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។ យើងមើលមួយជ្រុងប្រាកដណាស់ យើងឃើញនៅមានសំរាមនៅតាម ដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូទឹក ដែលការគ្រប់គ្រងនៅមានកម្រិត ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត ផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្លួនឯង ចាប់ផ្តើមចេះសំអាតអនាម័យ ប្រមូល […]

អភិបាលខេត្តព្រះសីហនុ នាំកម្មករសំអាតឆ្នេរចូលហាងគុយទាវជុំគ្នា ដោយសារមេឃភ្លៀង អត់ទេសចរ អត់សំរាម

“មេឃភ្លៀងច្រេីនថ្ងៃជាប់គ្នា​អត់ទេសចរណ៍មកលេង អត់សំរាមតាមឆ្នេរ នាំកម្មករសំអាតឆ្នេរ ចូលហាងគុយទាវជុំគ្នាម្ដងមេីល។ ធ្លាប់តែហៅគាត់សំអាត​ដល់ហៅចូលហាង ..​មេឃកំពុងភ្លៀងផង”។ នេះបើតាមសារលើគណនីហ្វេសប៊ុកឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែកក្កដា៕

ពីអតីតក្មេងរើសសំរាម បងប្អូនស្រីភ្លោះបានទៅសាលារៀន និងមានជីវិតកាន់តែប្រសើរឡើង

នេះជារូបថតបងប្អូនស្រីភ្លោះពីរនាក់ ដែលជាអតីតក្មេងរើសសំរាម ហើយបច្ចុប្បន្នពួកគេបានធំពេញវ័យ​ក្រោមការថែទាំ និងបណ្តុះបណ្តាលពីអង្គការមូលនិធិកុមារកម្ពុជា​(CCF)។ កើតក្នុងគ្រួសារក្រីក្រ វុទ្ធី និងវាតា ត្រូវបានឪពុកម្តាយផ្លាស់មករស់នៅទីក្រុងភ្នំពេញ​ដើម្បីជីវភាពប្រសើរ ប៉ុន្តែមករស់នៅស្ទឹងមានជ័យ ជាតំបន់ក្រីក្រមួយ។ នៅពីក្មេង កូនភ្លោះទាំងពីរបានចូលរួមជាមួយសាលា CCF របស់លោក Scott Neeson ប្រធានអង្គការ។ ចាប់តាំងពីរពេលនោះមក ពួកគេមានឱកាសបានចូលរៀន ស្គាល់ប៊ិចសៀវភៅ​ដូចកុមារដទៃទៀត ហើយបច្ចុប្បន្នមានអាយុ ១៣ ឆ្នាំ។ រូបថតកាលពី ១០ឆ្នាំមុន […]

ជាទម្លាប់! អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃនៅតំបន់ចុងឃ្នៀស ធ្វើយុទ្ធនាការប្រមូលសំរាម មុនពេលទឹកជំនន់មកដល់

ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រុមការងាររដ្ឋបាលសង្កាត់ចុងឃ្នៀស ដឹកនាំដោយលោកចៅសង្កាត់ និងមានការសហការពីព្រះសង្ឃ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, យុវជន, ប្រជាការពារ, សហគមន៍នេសាទ បានធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវ និងជុំវិញបរិវេណវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ឲ្យបានមុនទឹកជំនន់បឹងទន្លេសាបឡើងមកដល់ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុង/ខេត្ត សៀមរាប។ យុទ្ធនាការសម្អាតបរិស្ថានដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងារប្រមូលបានសំរាមប្លាស្ទិកចំនួន ៧៥ការ៉ុង។ អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃ អំពាវនាវចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាដើម្បី […]

5
Promotion