អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពី «ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែកញ្ញា នៅសាលប្រជុំរបស់សាលាខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីស្ថាប័នអនុវត្តច្បាប់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ ផលិតករ និងអាជីវករ ដែលកំពុងធ្វើធុរកិច្ចស្រាស ស្រាថ្នាំនៅក្នុងខេត្តប្រមាណ ២៨០នាក់ ដើម្បីពង្រឹងការលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ […]
