ពិធីការិនីស្រគត់ស្រគុំ មិនចេះមាត់ក ហ៊ិន ច័ន្ទនីរ័ត្ន បាន Surprise ស្វាមីនិងអ្នកគាំទ្រទាំងព្រឹកព្រលឹម អំពីដំណឹងល្អរបស់ខ្លួនដែលបានទន្ទឹងជាយូរមកហើយ បន្ទាប់ពីរៀបការបានជាងមួយឆ្នាំ ។ ទីបំផុតក្តីស្រមៃចង់បានកូនរបស់ពិធីការិនិ ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីបានសម្រេចដូចបំណងប្រាថ្នាហើយ បន្ទាប់ពីនាងបានព្យាយាមរាប់ឆ្នាំ ទើបតែសម្រេចនៅក្នុងឆ្នាំនេះ បន្ទាប់ពីរៀបចំពិធីខួបអាពាហ៍ពិពាហ៍បានមួយឆ្នាំកាលពីពេលថ្មីៗនេះ ។ បន្ទាប់ពី Surprise ស្វាមីជាមួយដំណឹងល្អនេះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា នាងពិតជារំភើបចិត្តខ្លាំងណាស់ដែលបំណងប្រាថ្នាខ្លួនចង់បានកូនឆ្នាំ ម្សាញ់ បានក្លាយជាការពិត មិនថាកូនប្រុសឬកូនស្រីគឺនាងពេញចិត្ត និងរីករាយទទួលស្វាគមន៍សមាជិកថ្មីក្នុងពេលឆាប់ៗខាងមុខ ។ ចំណែកស្វាមីរបស់ ហ៊ិន […]
Tag: ហ៊ិន ច័ន្ទនីរ័ត្ន
អបអរសាទរ Idol ហ៊ិន ច័ន្ទនីរ័ត្ន មានផ្ទៃពោះហើយ !
ថ្មីៗនេះពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ឧស្សាហ៍ញុំាម្ជុរខុសប្លែកពីធម្មតា ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងកំពុងមានផ្ទៃពោះ ជាពិសេសនាងបានតុបតែងខ្លួននិងស្លៀកពាក់ប្រៀបដូចជាអ្នកមានផ្ទៃពោះអីចឹង ។ ទន្ទឹមនិងការសង្ស័យនេះ ហ៊ិន ច័ន្ទនីរ័ត្ន តែងតែឆ្លើយតបទៅមិត្តភក្តិរបស់ខ្លួនថា កូនដំបូងនេះ មិនថាកូនប្រុសឬកូនស្រី គឺនាងស្រឡាញ់ទាំងអស់ មិនប្រកាន់ទេ ។ ចំណែកស្វាមីនាងវិញក៏គិតបែបនេះដែរ ។ ជាក់ស្តែងតាមរយៈវិដេអូដែលមិត្តភក្តិរបស់នាងបានថតកាលពីចូលរួមង្គលការរបស់ សុភ័ក្រ្ត កុសុម៉ា គឺ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញនូវអារម្មណ៍រីករាយនិងនិយាយពីរឿងមានកូនដំបូងទៅកាន់មិត្តភក្តិ […]
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នឹងឈប់ពីការងារសម្តែងនៅពេលដែលរៀបការរួច
កៀកថ្ងៃចូលរោងការហើយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែសប្បាយចិត្ត រូបសម្រស់កាន់តែស្រស់ស្អាត នាងនឹងក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាតប្រចាំឆ្នាំ ២០២៣ នេះតែម្តង ។ ទន្ទឹមនឹងការត្រៀមខ្លួននេះ ក៏មានព័ត៌មានថា អនាគតស្វាមី ហ៊ិន ច័ន្ទនីរ័ត្ន នឹងឱ្យនាងឈប់ពីសិល្បៈ បន្ទាប់ពីរៀបការរួច
ភ្ជាប់ពាក្យមិនទាន់បានមួយសប្តាហ៍ផង ហ៊ិន ច័ន្ទនីរ័ត្ន ប្រឹងសម្រកគីឡូយករាងស្លីមស្អាតដើម្បីក្លាយជាកូនក្រមុំលេចធ្លោប្រចាំឆ្នាំ
នៅសល់ជាងមួយខែទៀតពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ចូលរោងការជាមួយគូដណ្តឹងរបស់ខ្លួនហើយ ប៉ុន្តែដើម្បីឱ្យក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាត និងលេចធ្លោប្រចាំឆ្នាំ ហ៊ិន ច័ន្ទនីរ័ត្ន បានប្រឹងប្រែងថែរក្សាសម្រស់ និងសម្រកគីឡូឱ្យមានរាងស្លីមស្អាត មុនថ្ងៃអាពាហ៍ពិពាហ៍មកដល់
ខុសពីការរំពឹង ហ៊ិន ច័ន្ទនីរ័ត្ន រៀបចំពិធីភ្ជាប់ពាក្យយ៉ាងសាមញ្ញទាំងការស្លៀកពាក់និងតុបតែងខ្លួន !
អ្នកគាំទ្រជាច្រើនគិតថា ពិធីភ្ជាប់ពាក្យកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅក្នុងថ្ងៃនេះនិងរៀបចំឡើងយ៉ាងធំដុំ និងតុបតែងយ៉ាងស្រស់ស្អាត មិនចាញ់តារាល្បីមួយចំនួនឡើយ ផ្ទុយទៅវិញ ហ៊ិន ច័ន្ទនីរ័ត្ន បែរជារៀបចំពិធីភ្ជាប់ពាក្យខ្លួនយ៉ាងសាមញ្ញបំផុត ទាំងការស្លៀកពាក់ និង ការតុបតែងខ្លួន
ផ្លូវការហើយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍ នឹងភ្ជាប់ពាក្យថ្ងៃស្អែក ហើយចូលរោងការខែ ធ្នូ ខាងមុខ
ទីបំផុតកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍ ត្រៀមនឹងភ្ជាប់ពាក្យនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៣ ស្អែកនេះហើយ ដើម្បីបញ្ចប់ពាក្យចចាមអារាមទាំងឡាយដែលបានកើតឡើងចំពោះនាងអស់ពេលជាច្រើនខែ
ថតរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចប់ភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ហោះទៅចាយជីវិតហ៊ឹហារនៅ សហរដ្ឋអាមេរិក ភ្លែត !
គ្រាន់តែថតរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចប់ភ្លាម តារាស្រីដ៏មានប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន បានហោះទៅប្រើជីវិតហាយសូរនៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីសាកថ្មជីវិត
