ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យទីតាំង ឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ ដែលបានកើតហេតុតាំងពីវេលាម៉ោង៩:៥០នាទី នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តាមរបាយការណ៍បឋម៖ អគ្គិភ័យនេះបានបណ្តាលឲ្យ ឆេះឃ្លាំងរោងចក្រ ចំនួន០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០៤ខ្នង។ ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៤:០៥នាទីរសៀលនៃថ្ងៃខែឆ្នាំដដែល […]
