ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ននាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ម្នាក់ ក្រោយបែកធ្លាយរឿងទារប្រាក់ចំនួន២០០ដុល្លារពីជនរងគ្រោះជាថ្នូរនឹងការតាមចាប់ជនល្មើស