សមាជិកម្នាក់នៃក្រុមចម្រៀងរ៉េបអៀរឡង់ Kneecap ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម បន្ទាប់ពីបានបង្ហាញទង់ជាតិគាំទ្រក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមប៉ូលិសអង់គ្លេសបានបញ្ជាក់នៅថ្ងៃពុធ ទី២១ ខែឧសភានេះ។  ប៉ូលីសប្រចាំតំបន់ Metropolitan បានឱ្យដឹងថា លោក លីម អូហាន់ណា (Liam O’Hanna) បានបង្ហាញទង់ជាតិក្នុងអំឡុងពេលកម្មវិធីមួយរបស់ក្រុមនៅទីក្រុងឡុងដ៍ក្នុងខែវិច្ឆិកា។ ដោយបន្ថែមថា លោក អូហាន់ណា អាយុ ២៧ឆ្នាំរូបនេះ បានបង្ហាញទង់ជាតិ «នៅក្នុងវិធីបែបនេះឬក្នុងកាលៈទេសៈបែបនេះដើម្បីបង្កឱ្យមានការសង្ស័យសមហេតុផលថាលោកគឺជាអ្នកគាំទ្រនៃអង្គការដែលបានកំណត់» ក្នុងករណីនេះត្រូវបានកំណត់ថាជាក្រុមហេសបូឡា។ […]