កីឡាករ ម៉ឺន មេឃា និងអេ អាំម៉ារីន ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី​កាល​ពី​រសៀល​ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​​ទទួល​បាន​ជោគជ័យ​​ដោយ​ទទួល​បាន​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក ព្រម​ទាំង​ទទួល​បាន​រង្វាន់​រថយន្ត១​គ្រឿង។ ជាមួយនិងជោគជ័យនេះ អ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ Galaxy Navatra Group បានសម្តែងការកោតសរសើរ និងបានបង្ហាញថាជាមោទនភាពលើអ្នកបន្តវេន ត្រកូនអេភូថង ជាខ្លាំង