តាមការបង្ហើបរបស់ លោក ពៅ សុខ ឱ្យដឹងថា ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយស ដ៏គួរឱ្យរំភើប ទោះបីពានរង្វាន់នេះ ស្ថិតក្នុងក្របខ័ណ្ឌវិទ្យាស្ថាន មិនមែនស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិក៏ដោយ ហើយការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដ៏​ទូលំ​ទូលាយមួយដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវកម្ពុជាដទៃទៀត ឱ្យខិតខំកសាងស្នាដៃ សម្រាប់វិស័យតែងនិពន្ធ និងស្រាវជ្រាវ​នៅកម្ពុជា។ លោកជឿជាក់ថា នៅបណ្តាឆ្នាំក្រោយៗទៀត នឹងមានអ្នកនិពន្ធខ្មែរដទៃទៀតទទួលបានពានរង្វានន់នេះដែរ