វេទិកាធុរកិច្ចអាមេរិក-កម្ពុជាដែលគ្រោងធ្វើឡើងនៅទីក្រុងញ៉ូយ៉កមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ខែកញ្ញាដល់ថ្ងៃទី២៣ខាងមុខនេះ ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេងបង្ហើបប្រាប់ថាមានក្រុមហ៊ុនក្នុងស្រុកជិត១០០ក្រុមហ៊ុនបានទៅចូលរួមអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី