នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានរៀបចំផ្គត់ផ្គង់អាហារហូបចុក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ មានជាង ៥ពាន់គ្រួសារដែលគេចពីតំបន់កងទ័ពថៃបើកការវាយប្រហារឈ្លានពានក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ដើម្បីចាត់ចែងការងារឲ្យមានប្រសិទ្ធភាព និងល្អប្រសើរ […]
Tag: ឧកញ៉ា ឡេងណាវ៉ាត្រា
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹកគោលដៅតំបន់វត្តភ្នំដី ៨០គ្រួសារ ស្រុកចុងកាល់
ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃអាទិត្យ ទី២៧ កក្កដានេះ បាននឹងកំពុងបន្តមមាញឹករៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹកគោលដៅតំបន់វត្តភ្នំដី ចំនួន ៨០គ្រួសារ ស្ថិតភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំចំណីរអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ខណៈអាជ្ញាធរខេត្តបានរៀបចំផ្គត់ផ្គង់អគ្គិសនី ទឹក តង់ជាដើម។ […]
ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តមមាញឹករៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹក៥គោលដៅជិត ៣ម៉ឺននាក់ទូទាំងខេត្តឧត្តរមានជ័យ
នៅថ្ងៃអាទិត្យ ទី២៧ កក្កដានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននិងកំពុងបន្តមមាញឹករៀបចំដាំបាយ ចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹក៥គោលដៅជិត ៣ម៉ឺននាក់នៅទូទាំងខេត្តឧត្តរមានជ័យដែលចាកចេញពីតំបន់ក្តៅក្រោយទាហានថៃឈ្លានពានលើដែនអធិបតេយ្យជាតិខ្មែរ។ បេសកកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមសហការជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរៀបចំម្ហូបអាហារជូនជនភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ហ៊ុន […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់
នៅថ្ងៃសៅរ៍ ទី២៦ខែកក្កដានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមចាត់ចែងដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចម្អិនម្ហូបអាហាររៀបចំផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកគោលដៅវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមាន ២០៧៩គ្រួសារ ជម្លៀសពីកន្លែងកំពុងមានជម្លោះដែលទាហានថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ ក្រោយក្រុមការងារដាំបាយ និងចម្អិនម្ហូបឆ្អិនរួចរាល់មក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំដួសជូនដោយផ្ទាល់ដៃតែម្តង បង្ហាញពីការសាមគ្គីភាពគ្នាជាធ្លុងមួយ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងឈរបញ្ជាផ្ទាល់ដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋភៀសសឹក ៥ទីតាំងជាង ២ម៉ឺននាក់
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងឈរនៅជាមួយបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលជម្លៀសពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើម្ហូបអាហារ និងផ្គត់ផ្គង់សម្ភារៈចាំបាច់មួយចំនួនដល់ពុកម៉ែបងប្អូនរបស់យើង។ ស្ថិតនៅសមរភូមិក្តៅខេត្តឧត្តរមានជ័យ ក្នុងគ្រានេះ អ្នកឧកញ៉ា បានរៀបចំក្រុមការងារ ៥ទីតាំងក្នុងស្មារតីឆន្ទៈតែមួយខ្មែរតែមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំទីទួលសុវត្ថិភាព ហើយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ជាច្រើននាក់ ក្រោមការបញ្ជាផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបំពេញការងារយ៉ាងសកម្មញ៉ាប់ដៃញ៉ាប់ជើងរៀបចំអំចិនម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ដែលជម្លៀសតំបន់ក្តៅ។ ឈរលើស្មារតីជាតិនិយមនាពេលនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កំពុងនៅក្បែរបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត […]
រីករាយទស្សនាបទ «អង្គការបោសសម្អាតភូមិភាគបូព៌ាទិស», ផលិតកម្ម «ហ្គាឡាក់ស៊ី ណាវ៉ាត្រា» ទទួលបានសិទ្ធិផលិត និងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ណែនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តចុះសួរសុខទុក្ខ ផ្តល់គ្រឿងឧបភោគបរិភោគជូនវីរកងទ័ពកំពុងឈរជើងនៅច្រកព្រំដែនថ្មដូន ខេត្តឧត្តរមានជ័យ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារចល័តឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បន្តចុះសួរសុខទុក្ខ ប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកាជូនវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅច្រកព្រំដែនថ្មដូន ខេត្តឧត្តរមានជ័យ។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានទៅដល់កងទ័ពច្រកព្រំដែនថ្មដូន ផ្តល់កម្លាំងចិត្តកងទ័ពជួរមុខ ដែលកំពុង ឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុ ការពារ អធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]
គាំទ្រយុទ្ធជន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារចុះជួបសួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ 100kg ដល់កងទ័ពខេត្តព្រះវិហារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នាថ្ងៃទី៧ ខែកក្កដា នេះ បានចាត់ក្រុមការងារចុះទៅតំបន់ប្រាសាទព្រះវិហារ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ ចំនួន ១០០ គីឡូក្រាម ដល់កងទ័ពឈរជើងនៅតំបន់ព្រំដែន ខាងទិសប្រាសាទព្រះវិហារ។ កងទ័ពទាំងនោះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១។ បេសកកម្មនៃការចុះជួបលើកនេះ មានគោលបំណងផ្ដល់ការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ […]
ដើម្បីប្រមូលហិរញ្ញវត្ថុឈានទៅដល់បញ្ចប់សំណង់ និងសំណងទាំងស្រុង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចលក់ដីបម្រុងទុកសង់វីឡាអភិវឌ្ឍន៍បន្ត ក្នុងតម្លៃទាបនៅបុរី ឡេង ណាវ៉ាត្រា 6A
បុរីឡេងណាវ៉ាត្រា6A ប្រកាសលក់ដីប្រភេទប្លង់វីឡាទំហំ ៩ម៉ែត្រគុណ ១៧ម៉ែត្រ ក្នុងតម្លៃពិសេស ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់គម្រោងទាំងស្រុង ខណៈដែលបុរីលក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ហើយការដោះស្រាយ និងសាងសង់បញ្ចប់បានសរុបជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group បានបញ្ជាក់ថា កន្លងទៅបុរីឡេង ណាវ៉ាត្រា នៅ 6A […]
