បច្ចុប្បន្ននេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ នេះជាការលើកឡើងរបស់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា។ ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់បែបនេះ បន្ទាប់ពី ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។ ឯកឧត្ដម កែវ រតនៈ អះអាងថា «ម៉ោងនេះ ថ្មើនេះ […]
