ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុកនាព្រឹកថ្ងៃពុធ បានអំពាវនាវឲ្យស្ថាប័នសារ ព័ត៌មាន ប្រយ័ត្នក្នុងបញ្ជូនសារ ដោយឯកឧត្តមគូសបញ្ជាក់ថា ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការឃោសនារបស់ខ្លួន។ តាមរយៈបណ្តាញសង្គមឯកឧត្តមបានលើកឡើងថា សូមនិយាយបន្តិចពីកាំបិតមុខ ២ នៃការឃោសនា ! កន្លងមក ថៃប្រឹងស្រែកថាពួកគេជោគជ័យខ្លាំងព្រោះសម្លាប់មេទ័ពកម្ពុជាតាំងពីថ្នាក់ឧត្តមសេនីយឡើង តែបានតែបន្តិចក៏បិទមាត់ឈឹង ព្រោះអ្នកក្តៅក្រហាយគឺទាហានថៃ ។ ទាហានថៃនិយាយថា មេទ័ពខ្មែរស្លាប់ព្រោះមេទ័ពខ្មែរនៅជួរប្រយុទ្ធជាមួយកូនទាហាន ឯមេទាហានថៃនៅសម្ងំតែខាង ក្រោយ […]