ក្នុងដំណាក់កាលប្រទេសជាតិកំពុងទទួលរងការឈ្លានពានពីកងទ័ពប្រទេសជិតខាងនៅតែមានជនខិលខូចឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតា នៅខេត្តកំពង់ធំ ។ នៅលើបណ្តាញសង្គមនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ផ្តាំទៅអ្នកលួចកាប់ទន្ទ្រានព្រៃ ថា «កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ» ។ តាមការកត់សម្គាល់ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ជនល្មើសហាក់ដូចជាស្គាល់ច្បាស់ថា ទីតាំងណាជាព្រៃអចិន្ត្រៃយ៍ ហើយទីតាំងណាជាព្រៃសហគមន៍ ក្នុងគោលដៅទន្ទ្រានយកទីតាំងណាដែលអាចនឹងឈានទៅរកការតវ៉ាទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនាពេលអនាគត។ ឯកឧត្តម […]
Tag: ឯកឧត្តម នួន ផារ័ត្ន
អភិបាលខេត្តកំពង់ធំ ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងស្ទោងនិងស្ទឹងសែន បន្តហក់ឡើងដោយសារទឹកភ្លៀង
ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទឹកស្ទឹងស្ទោង និងស្ទឹងសែន កើនឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការរី បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលកើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ […]
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌។ ប្រសាសន៍ដ៏មានអត្ថន័យនេះ ឯកឧត្តម នួន ផារ័ត្ន ថ្លែងនៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ « យុវជន ដើម្បីវប្បធម៌ជាតិ » នាព្រឹកថ្ងៃទី២៦ […]
អភិបាលខេត្តកំពង់ធំ ណែនាំឲ្យអង្គភាពជំនាញ សិក្សាដាំដុះកូនឈើឡើងវិញ លើដីរដ្ឋដែលដកហូតបានពីការកាប់ទន្រ្ទានរបស់ជនខិលខូច
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើការសិក្សាលើដីដែលបានដកហូតពីជនខិលខូច ដែលបានកាប់ទន្រ្ទាន យកដីរដ្ឋ ធ្វើការដាំដុះកូនឈើឡើងវិញ និងការពារឱ្យបានល្អ ដោយមិនមានការទន្ទ្រានថ្មីទៀតនោះទេ។
