ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍៖ ខ្ញុំតែងតែចងចាំ សារដាស់តឿនរបស់សម្តេចតេជោមួយឃ្លាថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»
Tag: ឯកឧត្តម ហ៊ុន ម៉ានី
ឯកឧត្តម ហ៊ុន ម៉ានី ចំណាយពេលមួយព្រឹកជួបឯកឧត្តម ពេជ្រ ប៊ុនធិន ជជែករឿងការវិវត្ត និងភាពប្រឈមរបស់រដ្ឋបាលសាធារណៈកម្ពុជា
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន គឺជាឥស្សរជនពោរពេញដោយចំណេះ ជំនាញ បទពិសោធ ប្រកបដោយឧត្តមគតិស្នេហាជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត
នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ចាត់តាំងជានាយករដ្ឋមន្រ្តីដើម្បីរៀបចំគណៈរដ្ឋមន្រ្តីស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ការទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាការផ្តល់នូវព្រះរាជហឬទ័យជឿជាក់ និងទុកព្រះទ័យមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក៏ដូចជាការប្រោះព្រុំពរជ័យបវរមហាប្រសើរដល់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីថ្មីនេះផងដែរ”។ […]
ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មកររបួសធ្ងន់ស្រាល ៥១នាក់ នៅខេត្តកំពង់ស្ពឺ
“ខ្ញុំមានការសោកស្តាយដែលបានទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបង្ករបួសធ្ងន់ ស្រាល លើបងប្អូនកម្មករ កម្មការិនី ចំនួន ៥១ នាក់។ ខ្ញុំសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូន ពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ”។ នេះជាការលើកឡើងលើផេកហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមសូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត […]
ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន
តាមសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២៦ ខែកក្កដានេះ បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លើសពីឪពុក…ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ ជាគ្រូជាអ្នកដឹកនាំឆ្នើម និងជាគម្រូ។ ការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តវេនសម្រាប់អាណត្តិទី៦នេះ នៅរសៀលនេះ។ ឯកឧត្តម ហ៊ុន ម៉ានី […]
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងពីសក្កានុពលយុវជនកម្ពុជា និងការប្រើប្រាស់កម្លាំងឲ្យចំទិសដៅ
«សក្តានុពលធំមួយរបស់កម្ពុជា គឺប្រជាជនរបស់យើង។ ខ្ញុំមានការជឿជាក់ចំពោះអនាគតកម្ពុជា ដែលមានធនធានប្រជាជនវ័យក្មេង ពោរពេញដោយសមត្ថភាព ការត្រិះរិះពិចារណា ការចេះគិតគូរប្រកបដោយគំនិតច្នៃប្រឌិត និងឆន្ទៈខ្ពស់។ ប៉ុន្តែ ខ្ញុំផ្ទាល់ តែងមានការផ្សារភ្ជាប់ទៅនឹងសំនួរមួយថាតើសមត្ថភាព និងកម្លាំងរបស់យុវជនទាំងអស់នោះ ត្រូវបានប្រើប្រាស់ឆ្ពោះទៅទិសដៅណាមួយ។ ជាឧទាហរណ៍ពីប្រវត្តិកម្ពុជាជាក់ស្តែង បើយើងក្រឡែកមើលទៅអតីតកាល ដំណាក់កាលរដ្ឋប្រហារលន់ នល់ បើមិនមានការចូលរួមពីកម្លាំងយុវជន រដ្ឋប្រហារនោះក៏មិនអាចជោគជ័យ។ ក្នុងនោះដែរ កម្លាំងរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ បើសិនមិនមានកម្លាំងនៃការចូលរួមរបស់យុវជន យុវនារីដែលមានភាពក្លាហាន […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រមាថម្តងហើយម្តងទៀតពីជនអគតិមកពីបក្សប្រឆាំង ជាទង្វើគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត
ឯកឧត្តម ហ៊ុន ម៉ានី បានប្រតិកម្មចំពោះជនអគតិមកពីបក្សប្រឆាំង ដែលបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសាររបស់ឯកឧត្តម ពិសេសមកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ “ទង្វើម្តងហើយម្តងទៀតដែលនាំអោយខ្ញុំត្រូវបង្ខំចិត្តអោយមានជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌”ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត។តើនេះជាការធ្វើនយោបាយអ្វី? […]
ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត
ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ថា “ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងរស់នៅក្នុងសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ខ្ញុំសូមប្រកាសគាំទ្រចំពោះការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ”។
មកស្គាល់ប្រធានគណៈកម្មការទាំង១០រូប នៃរដ្ឋសភានីតិកាលទី៦
នៅសល់មិនដល់ប្រមាណជាងមួយខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា នឹងចូលមកដល់នៅថ្ងៃទី២៣ ខែកក្កដា
ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា បង្ហាញពីការគាំទ្រដល់ជនមានពិការភាព
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២២ ខែឧសភានេះ បានលើកឡើងពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា ដែលនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមលើកឡើងថា៖ “ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ។ ការដណ្តើមបានភាពជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពេលនេះ ជារឿងចាំបាច់ ដែលយើងត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្ររបស់យើងទាំងអស់គ្នា ដល់បំណងដ៏ពិសិដ្ឋរបស់ពួកគាត់ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានាដល់ជនដែលមានពិការភាព ដែលរាជរដ្ឋាភិបាលបានអនុវត្តនាពេលកន្លងមក។ ទាំងអស់គ្នា […]
