ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនឈានឡើង។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវបែបនេះ នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ […]
