ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់សហភាតរសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាជន និងសុខភាពជាតិយើង ។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និបាតលើទី៤៤ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ដ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រីបានបន្ដថា «យើងដើរជាតួនាទីដ៏សំខាន់ សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋយើង និងទាំងអស់ដើម្បីសុខភាពប្រជាពលរដ្ឋយើង ឬនិយាយឲ្យខ្លី ទាំងអស់គ្នាដើម្បីសុខភាពប្រជាពលរដ្ឋយើងឬទាំងអស់គ្នាដើម្បីសុខភាពជាតិយើង ហើយនេះជាកាតព្វកិច្ច និងភារៈកិច្ចផងដែរ»។ […]
