ផលនេសាទឆ្នាំនេះមានកំណើនយ៉ាងច្រើនសន្ទឹកសន្ធាប់ ផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំគឺមានការ កើនឡើង១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនមានការកើនឡើងតែ៥ភាគរយប៉ុណ្ណេះ។ ក្នុងដំណើរចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទិន្នផលត្រីកើនឡើងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺបានពីការដឹកនាំដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ។ ឯកឧត្តម បន្ថែមថា លទ្ធផលនេះ […]
