នៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៦ឆ្នាំនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែទទួលបានភាពកក់ក្តៅពីស្វាមី មិនខុសពីរាល់ឆ្នាំឡើយ ដោយបាននាំគ្នាចេញទៅដើរកម្សាន្តយ៉ាងសប្បាយរីករាយ ។ នៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍៦ឆ្នាំក្នុងឆ្នាំនេះ ស្វាមីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែបង្ហាញការស្រឡាញ់ខ្លាំងចំពោះភរិយា និងកូនប្រុសទាំង២របស់ខ្លួន ជាក់ស្តែងរាល់ការងារផ្សេងៗ ស្វាមីនាងតែងតែធ្វើសម្រាប់នាងគ្រប់បែបយ៉ាង ទង្វើរនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រឡាញ់ និងពេញចិត្តខ្លាំងចំពោះគ្រួសារបស់នាង ។  លោក អ៊ឹង សុខលី ស្វាមីតារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា «  គេគ្រប់គ្នាថាពេលវេលាដើរលឿនណាស់ […]