អស់​បារម្ភរឿង​បន្ទប់ទឹក! អាជ្ញាធរ សាង​សង់​បន្ទប់​ទឹក​សា​​ធា​រណៈ ៣៧​បន្ទប់​​បន្ថែម​ទៀត សម្រា​ប់​​អ្នក​ទៅលេងផ្លូវថ្មើរ​ជើងប្រើប្រាស់​

ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងលើកកម្ពស់អនាម័យបរិស្ថាន អាជ្ញាធររាជធានីភ្នំពេញ កំពុងសាងសង់បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ទប់បន្ថែមទៀតនៅតំបន់ផ្លូវថ្មើរជើង ដែល​មានទីតាំងជាប់​ស្ថានីយ​បូម​ទឹក​ព្រះគន្លង់តាម​បណ្ដោយ​តីរវិថី​ព្រះសុវត្ថិ។ បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ទប់ រួមមាន បន្ទប់ទឹកសម្រាប់បុរស​ចំនួន២២បន្ទប់,បន្ទប់
ទឹ​ក​​សម្រាប់​ស្ត្រីចំនួន​១៤បន្ទប់ និងបន្ទប់សំរាប់ជនពិការ​មួយបន្ទប់។

ក្នុងដំណើរចុះ​ពិនិត្យ​ទីតាំង​សាងសង់​បន្ទប់​ទឹក​សាធារណៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ​ ឯកឧត្ដមឃួង ស្រេង អភិ​បាល​រាជធានីភ្នំពេញ ការសាងសង់បន្ទប់ទឹកសាធារណៈបន្ថែមនេះ គឺដើម្បីសម្រាប់ប្រជាពលរដ្ឋ​ ដែល​មក​ដើរ​លេងកម្សាន្ត​ និង​ហាត់ប្រាណ​តាម​មាត់​ទន្លេ​ប្រើប្រាស់ និងលើកកម្ពស់អនាម័យបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។

ជាមួ​យគ្នានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់បន្ទប់​ទឹកសាធារ​ណៈ៣៧បន្ទប់នេះ​នឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែ ហើយការសាងសង់ត្រូវឱ្យមានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលប្រើប្រាស់។

ក្រៅពីនេះអាជ្ញាធរក៏ជួសជុលច្រាំងទន្លេឡើងវិញ​ប្រវែង១៧២ម៉ែត្រ ជម្រាលប្រវែង២២ម៉ែត្រផងដែរ ដោយ ចំពោះគម្រោងនេះ នឹងត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ៕

អត្ថបទ៖ ពុទ្ធិកា