ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងលើកកម្ពស់អនាម័យបរិស្ថាន អាជ្ញាធររាជធានីភ្នំពេញ កំពុងសាងសង់បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ទប់បន្ថែមទៀតនៅតំបន់ផ្លូវថ្មើរជើង ដែលមានទីតាំងជាប់ស្ថានីយបូមទឹកព្រះគន្លង់តាមបណ្ដោយតីរវិថីព្រះសុវត្ថិ។ បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ទប់ រួមមាន បន្ទប់ទឹកសម្រាប់បុរសចំនួន២២បន្ទប់,បន្ទប់
ទឹកសម្រាប់ស្ត្រីចំនួន១៤បន្ទប់ និងបន្ទប់សំរាប់ជនពិការមួយបន្ទប់។

ក្នុងដំណើរចុះពិនិត្យទីតាំងសាងសង់បន្ទប់ទឹកសាធារណៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការសាងសង់បន្ទប់ទឹកសាធារណៈបន្ថែមនេះ គឺដើម្បីសម្រាប់ប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្ត និងហាត់ប្រាណតាមមាត់ទន្លេប្រើប្រាស់ និងលើកកម្ពស់អនាម័យបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់បន្ទប់ទឹកសាធារណៈ៣៧បន្ទប់នេះនឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែ ហើយការសាងសង់ត្រូវឱ្យមានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលប្រើប្រាស់។
ក្រៅពីនេះអាជ្ញាធរក៏ជួសជុលច្រាំងទន្លេឡើងវិញប្រវែង១៧២ម៉ែត្រ ជម្រាលប្រវែង២២ម៉ែត្រផងដែរ ដោយ ចំពោះគម្រោងនេះ នឹងត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ៕
អត្ថបទ៖ ពុទ្ធិកា



