ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំពុងជួបជាមួយប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសចិនផងដែរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយអាទិភាពចម្បងរបស់លោកជាមួយប្រទេសចិន គឺការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពគ្នា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៥ ខែឧសភានេះ។

មន្ត្រីកំពូលៗរបស់លោក ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំដ៏ច្របូកច្របល់ជាមួយដៃគូពាណិជ្ជកម្មចាប់តាំងពីប្រធានាធិបតីកាលពីថ្ងៃទី ២ ខែមេសា បានដាក់ពន្ធ ១០ភាគរយ លើប្រទេសភាគច្រើន រួមជាមួយនឹងអត្រាពន្ធខ្ពស់សម្រាប់ដៃគូពាណិជ្ជកម្មជាច្រើនដែលបន្ទាប់មកត្រូវបានផ្អាករយៈពេល ៩០ ថ្ងៃ។ លោកក៏បានដាក់ពន្ធ ២៥ភាគរយ លើរថយន្ត ដែក និងអាលុយមីញ៉ូម ពន្ធ ២៥ភាគរយ លើកាណាដា និងម៉ិកស៊ិក និងពន្ធ ១៤៥ភាគរយ លើប្រទេសចិន។
ជាមួយគ្នានេះលោក ត្រាំ បានទទួលស្គាល់ថាពិតជាមានភាពស្វិតស្វាញខ្លាំងជាមួយប្រទេសចិន ដែលព្យាយាមកាត់ផ្តាច់ពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីរ៕
ដោយ៖ ចិន្តា ទីទិ

