បើតាមគម្រោងកញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា នឹងហោះទៅប្រទេស ឥណ្ឌា នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២៥ នេះ ដើម្បីចូលរួមប្រកួត Miss World លើកទី ៧២ ដែលមានបេក្ខភាពមកពីជុំវិញពិភពលោកចូលរួមប្រកួតប្រជែង ។

កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីទៅចូលរួមប្រកួតដណ្តើមមកុដនៅប្រទេស ឥណ្ឌា ក្នុងកម្មវិធី Miss World ២០២៥ ។ មុននឹងចេញទៅប្រកួតកញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា ហ្វឹតហាត់គ្រប់បែបយ៉ាង ទាំងការដើរម៉ូដ ការឆ្លើយសំណួរ និងការរៀបចំខ្លួន ដូច្នេះហើយសម្រាប់ការចេញទៅដណ្តើមមកុដលើកនេះ នាងមានជំនឿចិត្តថា អាចនឹងចូលដល់ Top សំខាន់ណាមួយ ។
កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានចំណេះដឹងខ្ពស់ និងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ។ ថ្វីដ្បិតតែមានជំនឿចិត្តសម្រាប់ការប្រកួតនេះ រ៉ូសស្យែល ហ្សូលីយ៉ា ក៏មិនបានបណ្តោយឱ្យខ្លួនទំនេរដែរ នាងនៅតែប្រឹងប្រែងពង្រឹងសមត្ថភាពនិងព្យាយាមសិក្សាពីរៀមច្បងទាំងយប់ទាំងថ្ងៃ ដើ់ម្បីទទួលបានចំណេះដឹងកាន់តែច្រើននិងទទួលបានពិន្ទុល្អពីគណកម្មការសម្រាប់ការចូលរួមប្រកួតនៅប្រទេស ឥណ្ឌា លើកនេះ ដែលមានបេក្ខភាពជាច្រើនមកពីជុំវិញពិភពលោក ៕



