ក្រុមហ៊ុនអាកាសចរណ៍អាស៊ីមួយចំនួននៅថ្ងៃពុធនេះ កំពុងកំណត់ផ្លូវឡើងវិញឬលុបចោលជើងហោះហើរទៅនិងមកពីអឺរ៉ុបដោយសារការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថាន។ នេះបើយោងការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៧ ខែឧសភានេះ។

ឥណ្ឌាបានវាយប្រហារប៉ាគីស្ថាន និងប៉ាគីស្ថានកាស្មៀ ខណៈប៉ាគីស្ថានថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួនប្រាំគ្រឿងនៅក្នុងការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍រវាងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរ។
ក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់ នឹងកែសម្រួលជើងហោះហើររបស់ខ្លួនទៅ និងមកពីអឺរ៉ុប ដើម្បីជៀសវាងដែនអាកាសដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន ដោយសារហេតុផលសុវត្ថិភាព។
បន្ថែមពីនោះ Korean Air បានកំពុងគេចពីដែនអាកាសប៉ាគីស្ថានសម្រាប់ជើងហោះហើររបស់ខ្លួនដែលប្រតិបត្តិការរវាងទីក្រុង Incheon របស់កូរ៉េខាងត្បូង និងទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម។
យ៉ាងណាម៉ិញ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ជើងហោះហើរអឺរ៉ុបជាច្រើនជើងហោះហើរពីកោះតៃវ៉ាន់បានហោះលើប្រទេសរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ឥឡូវនេះត្រូវបានហាមឃាត់ បន្ទាប់ពីទីក្រុងតៃប៉ិបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ហើយជាទូទៅហោះហើរលើប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាស៊ីកណ្តាល៕
ដោយ៖ ចិន្តា ទីទិ



