នៅច្រៀងសុខៗលោក ខេម ផ្តាំបងប្អូនប្រុងប្រយ័ត្នជំងឺ កូវីដ ១៩ ខណៈកំពុងកើតជំងឺនេះ !

ខណៈពេលដែលក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ ១៩ ដល់សាធារណៈជនបានដឹងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩នៅតែមានបន្ត ស្រាប់តែតារាចម្រៀងលោក ខេម បានប្រកាសថាខ្លួនកំពុងកើតជំងឺនេះ ហើយសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ន ។ 

នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៥ នេះ តារាចម្រៀង ខេម បានប្រកាសនៅលើផេកហ្វេសប៊ុករបស់ខ្លួនទៅកាន់មហាជនថា « សូមបងប្អូនប្រុងប្រយ័ត្ន កូវីដវាមកវិញហើយ ជាក់ស្តែងឥឡូវខ្ញុំកំពុងកើតផ្ទាល់ » ។  ជាមួយគ្នានោះផងដែរលោក ខេម ក៏បានបង្ហាញពីអការៈរបស់ខ្លួនថា វាមិនខុសពីផ្តាស់សាយនោះទេ តែវាមានកម្រិតធ្ងន់ជាងផ្តាស់សាយ ក្តៅខ្លួន ឈឺក ឈឺក្បាល ពេលខ្លះក៏រងា ហើយឈឺចាប់ពេញខ្លួន ។ 

គ្រាន់តែឃើញលោក ខេម ប្រកាសថាខ្លួនកំពុងកើតជំងឺកូវីដ១៩ បានធ្វើឱ្យមិត្តភក្តិជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់លោក និងបានជូនពរឱ្យលោកឆាប់សះស្បើយពីជំងឺគ្រប់ៗគ្នា ៕