ធ្លាប់តែជាតារាល្បីតែមង្គលការ រឿន ណាត និង លោក លាវ វេងហួរ មានអ្នកចូលរួមត្រឹមងតែ៩នាក់

មានឈ្មោះជាតារាល្បីនិងគេមួយរូបដែរ តែស្រីស្អាត រឿន ណាត បែរជាជ្រើសរើសពិធីមង្គលការយ៉ាងសាមញ្ញបំផុតនៅ សហរដ្ឋអាមេរិក ដោយមានអ្នកចូលរួមត្រឹមតែ ៩នាក់ ។

ពេលនេះតារាសម្តែង រឿន ណាត បានប្រកាសថា ឈប់ហៅនាងកញ្ញាដូចពេលមុនទៀតទៅ នាងមានស្វាមីស្របច្បាប់ហើយ បន្ទាប់ពីចុះអេតាស៊ីវិល និងរៀបការនៅ សហរដ្ឋអាមេរិក ទៅតាមផ្លូវ ។ រឿន ណាត បាននិយាយថា « នាងខ្ញុំនិងស្វាមីសូមអរគុណចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមមង្គលការយើងខ្ញុំ ពេលនេះឈប់ហៅនាងខ្ញុំថា កញ្ញា ទៅ ខ្ញុំមានស្វាមីជាផ្លូវការហើយ » ។ 

ក្នុងខណៈពេលដែលចុះអេតាស៊ីវិល និង ស្លៀកឈុតកូនក្រមុំនៅទឹកដី អាមេរិក តារាស្រី រឿន ណាត បាននិយាយថា សម្រាប់ភ្ញៀវដែលចូលរួមពិធីរបស់នាងមានត្រឹមតែ ៩នាក់ប៉ុណ្ណោះ តែទោះជាយ៉ាងណានាងរីករាយដែលបានស្វាមីល្អសមតាមបំណង ហើយនាងក៏មិនមានអារម្មណ៍អៀនខ្មាស់ដែលមិនបានរៀបចំពិធីមង្គលការធំដុំដែរ ពីព្រោះនាងបានរៀបចំពិធីនៅស្រុក ខ្មែរ រួចមកហើយ ។ 

តារាសម្តែង រឿន ណាត នៅពុំទាន់មានគម្រោងនឹងត្រឡប់មកប្រទេស កម្ពុជា វិញនៅពេលណាមួយនោះទេ ដោយសារនាងត្រៀមខ្លួនយកសញ្ជាតិនៅទីនោះសិន បន្ទាប់ពីបានចុះអេតាស៊ីវិលទៅតាមផ្លូវច្បាប់ជាមួយលោក លាវ វេងហួរ ៕