កំពុងសប្បាយនៅ អាមេរិក ម៉ាដូណា នៅឆ្លៀតព្រលះតារាកំប្លែង ខ្ញុង រឿងជំពាក់លុយមិនសង ! 

ដោយសារមើលឃើញថាតារាកំប្លែង ខ្ញុង មិនខ្វល់ឬអើរពើរពីរឿងសងបំណុល ស្រាប់តែថ្មីៗនេះតារាកំប្លែងលោក ម៉ាដូណា ដែលកំពុងសម្តែង និងសប្បាយនៅលើទឹកដី អាមេរិក បានចេញមុខព្រលះតារាកំប្លែង ខ្ញុង ជាថ្មីម្តងទៀត រឿងបំណុល ។ 

លោក ម៉ាដូណា បាននិយាយថា «​ ឥលូវម្ចាស់ប្រ៊នបានយាយហើយ បោកលុយគ្នាជាង10ម៉ឺនដុល្លារ ចឹងបានលុយច្រើនដែល យកលុយមកសងផង ខ្ញុង ។ យកលុយដើរទិញដីជាមួយប្តី តែមិនសងគេគ្រប់គ្នាចឹង កុំអោយបាបបំពេញការងារអោយរួចលុយគ្នាដែលអោយខ្ចីផង កុំដើរខ្ចីលុយគេគ្រប់គ្នាហើយអត់សងចឹង ចូលចិត្តណាស់អាប្រើស្ទីលអាណិតកូន តែឆ្លៀតសប្បាយយកកូន១ទៀតអោយគេអាសូរ កូនក្នុងផ្ទៃ ហើយអាងអីបានលេសបាក់ទឹកចិត្តទាំងកូនក្នុងផ្ទៃ តែធាតុពិតលួចដើរទិញដីជាមួយប្តីដាំដំណាំ នឹងទុកសំរាប់ពុះឡូលក់ នរណាមិនដឹងថាប្តីរកស៊ីលក់ដីពុះឡូ តែមិនសងគេគ្រប់គ្នា »​ ។ 

តារាកំប្លែងលោក ម៉ាដូណា នៅតែទទួលឱ្យតារាកំប្លែង ខ្ញុង សងលុយមកឱ្យខ្លួនវិញទៅតាមលទ្ធភាពដែលអាចសងបាន ។ 

ចំណែកតារាកំប្លែងអ្នកនាង ខ្ញុង វិញ គេសង្កេតឃើញថា នាងប្រឹងប្រែងចេញរកស៊ី និងចេញថត ផ្សព្វផ្សាយឱ្យក្រុមហ៊ុនផលិតផលជាបន្តបន្ទាប់ ប៉ុន្តែនៅពុំទាន់ឃើញនាងដោះបំណុលណាមួយរួចទេ ម្ចាស់បំណុលជាច្រើននៅតែតាមទារបំណុលពីនាងរាល់ថ្ងៃ ។ 

ឆ្លើយតបទៅនិងលោក ម៉ាដូណា វិញ តារាកំប្លែង ខ្ញុង នៅតែនិយាយថា ទោះលោក ម៉ាដូណា ចង់ផុស ចង់ជេរស្តីមកលើរូបនាង ក៏នាងមិនប្រកាន់ខឹងដែរ ពីព្រោះនាងពិតជាជាប់បំណុលគាត់មែន តែនាងពិតជាមិនមានលុយដើម្បីសងមែន ពេលនេះជីវិតនាងកាន់តែលំបាក នាងប្រឹងប្រែងលក់ដូរ និងធ្វើការដើម្បីបានលុយខ្លះចិញ្ចឹមជីវិត ។