ឧបទ្ទវហេតុដ៏ធំមួយបានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ ក្នុងអំឡុងពេលនៃការបាញ់បង្ហោះនាវាចម្បាំងកូរ៉េខាងជើងថ្មីមួយ ខណៈពេលដែលលោក គីម ជុងអ៊ុន (Kim Jong Un) កំពុងចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយលោកបានហៅវាថាជា «អំពើឧក្រិដ្ឋកម្ម» ដែលមិនអាចអត់ឱនបាន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃទី២២ ខែឧសភានេះ។

លោក គីម បានឃើញការបរាជ័យនៃការបាញ់បង្ហោះនាវាពិឃាតទម្ងន់ ៥,០០០ តោននោះ បានលើកឡើងពីគ្រោះថ្នាក់នេះថាបណ្តាលមកពីការធ្វេសប្រហែស ដែលធ្វើឲ្យខូចកិត្តិយសជាតិ ហើយបានបញ្ជាឱ្យជួសជុលកប៉ាល់នេះ មុនពេលកិច្ចប្រជុំគណបក្សកាន់អំណាចក្នុងខែមិថុនា។
យោងតាមអ្នកវិភាគយោធាបានលើកឡើងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលនាវាពិឃាតកំពុងបាញ់បង្ហោះផ្នែកខាង ដែលជាសមយុទ្ធប្រថុយប្រថានសម្រាប់កប៉ាល់ដែលមានទំហំធំផ្តល់នូវបញ្ហាប្រឈមផ្នែកបច្ចេកទេសដែលកូរ៉េខាងជើងប្រឈមមុខ។
ទោះបីជាយ៉ាងណាក៏ដោយ លោក គីម ជុងអ៊ុន បានធ្វើការវាយតម្លៃយ៉ាងម៉ឺងម៉ាត់ដោយលើកឡើងថា វាគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងជាអំពើឧក្រិដ្ឋកម្មដែលបណ្តាលមកពីការធ្វេសប្រហែស ភាពមិនទទួលខុសត្រូវ និងអច្ឆរិយៈខាងវិទ្យាសាស្ត្រ ហើយមិនអាចអត់ឱនបាន ។ ហើយវាមិនមែនគ្រាន់តែជាបញ្ហាជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហានយោបាយដែលទាក់ទងដោយផ្ទាល់ទៅនឹងសិទ្ធិអំណាចរបស់រដ្ឋ។
កន្លងមក កូរ៉េខាងជើងធ្លាប់បានជួបឧបទ្ទវហេតុដូចជាការបរាជ័យនៃការបាញ់បង្ហោះផ្កាយរណប និងការដួលរលំអគារផ្ទះល្វែងជាដើម៕
ដោយ៖ ចិន្តា ទីទិ

