បាក់​រលំ​កន្លែង​យក​ថ្ម​នៅ​ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស​១៩​នាក់ ខណៈ​ការ​ស្រាវជ្រាវ​បន្ត​រក​ជន​រង​គ្រោះ​ដែល​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក

ការបាក់ផ្ទាំងថ្មនៅឯកន្លែងយកថ្មមួយកន្លែងនៅតំបន់ Cirebon ក្នុងខេត្ត West Java បានសម្លាប់មនុស្ស ១៩ នាក់ របួស ៨ នាក់ និង ៦ នាក់ទៀតកំពុងបាត់ខ្លួន។

នេះបើយោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូនេស៊ី Basarnas បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនានេះ។ 

អាជ្ញាធរបានបន្តការស្វែងរករបស់ពួកគេកាលពីថ្ងៃអាទិត្យ ចំពោះមនុស្សដែលជាប់នៅក្នុងគំនរបាក់បែកបន្ទាប់ពីការដួលរលំកាលពីថ្ងៃសុក្រ។

យោងតាមក្រសួងថាមពល និងធនធានរ៉ែ នឹងស៊ើបអង្កេតមូលហេតុនៃការដួលរលំ និងធ្វើការវាយតម្លៃដើម្បីកំណត់អត្តសញ្ញាណដែលអាចកើតមានការបាក់ដីបន្ថែមទៀត។

តំបន់ Cirebon Regency ងាយនឹងមានចលនាដី ជាពិសេសនៅពេលដែលទឹកភ្លៀងមានលើសពីធម្មតា ខណៈពេលដែលតំបន់នៃការដួលរលំមានជម្រាលជ្រោះ។

យ៉ាងណាក៏ដោយ ខណៈពេលដែលកំពុងអនុវត្តការជម្លៀស និងកិច្ចខិតខំប្រឹងប្រែងស្វែងរក (អ្នកជួយសង្គ្រោះ) ត្រូវតែយកចិត្តទុកដាក់លើអាកាសធាតុ និងជម្រាលដ៏ចោត ហើយមិនត្រូវធ្វើសកម្មភាពក្នុងអំឡុងពេល និងក្រោយភ្លៀងធ្លាក់ខ្លាំងនោះទេ ព្រោះតំបន់នេះនៅតែមានសក្តានុពលសម្រាប់ការរអិលបាក់ដីបន្ថែមទៀតដែលអាចវាយប្រហារ ឬកប់មន្ត្រី៕

ដោយ៖ ចិន្តា ទីទិ