ជម្លោះរវាងលោក Trump និងលោក Musk ផ្ទុះឡើងពេញបណ្តាញសង្គមពិភពលោក

ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានគំរាមកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋី អ៊ីលុន ម៉ាស់ (Elon Musk) ខណៈលោក ម៉ាស់ ថាលោក ត្រាំ គួរតែត្រូវបានចោទប្រកាន់ដោយបង្វែរភាពផ្អែមល្ហែមរបស់ពួកគេទៅជាជម្លោះពេញបណ្តាញសង្គម។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters ថ្ងៃទី៦ ខែមិថុនានេះ។

អរិភាពបានចាប់ផ្តើមនៅពេលដែលលោក ត្រាំ បានរិះគន់នាយកប្រតិបត្តិ Tesla លោក ម៉ាស់ នៅក្នុងសេតវិមាន។ ក្នុងរយៈពេលប៉ុន្មានម៉ោង ទំនាក់ទំនងជិតស្និទ្ធនឹងគ្នាបានបែកបាក់គ្នាជាសាធារណៈ ខណៈដែលបុរសមានអំណាចបំផុតរបស់ពិភពលោក និងអ្នកមានបំផុតបានបញ្ចេញកំហឹងផ្ទាល់ខ្លួនដាក់គ្នាទៅវិញទៅមកនៅលើ Truth Social។

លោក ត្រាំ បានបង្ហោះនៅលើ Truth Social ថា «មធ្យោបាយងាយស្រួលបំផុតក្នុងការសន្សំប្រាក់នៅក្នុងថវិការាប់ពាន់លាន និងរាប់ពាន់លានដុល្លារបស់យើង គឺត្រូវបញ្ចប់ការឧបត្ថម្ភធន និងកិច្ចសន្យារបស់លោក ម៉ាស់»។

បញ្ហា​រវាង​អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្តើម​បង្កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅ​ពេល​ដែលលោក ម៉ាស់ បាន​បរិហារ​ការ​កាត់​បន្ថយ​ពន្ធ​និង​ការ​ចំណាយ​របស់លោក ត្រាំ។

លោក​ ម៉ាស់ បានអះអាងថាបានចំណាយប្រាក់ជិត ៣០០ លានដុល្លារគាំទ្រលោក ត្រាំ និងគណបក្សសាធារណរដ្ឋផ្សេងទៀតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុនបានសរសេរថា «បើគ្មានខ្ញុំ ត្រាំ នឹងចាញ់ការបោះឆ្នោត»។ នៅក្នុងការប្រកាសមួយផ្សេងទៀត លោក ម៉ាស់ ថាពន្ធហត្ថលេខារបស់លោក ត្រាំ នឹងជំរុញឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំនេះ។
ក្រៅពីក្រុមហ៊ុន Tesla អាជីវកម្មរបស់ ម៉ាស់ រួមមានក្រុមហ៊ុនរ៉ុក្កែត ក្រុមហ៊ុន SpaceX និងអង្គភាពផ្កាយរណប Starlink របស់ខ្លួន។

ជម្រាបដែរថា ការគំរាមកំហែងរបស់ត្រាំ លោក ម៉ាស់នឹងចាប់ផ្តើមទម្លាក់យានអវកាស Dragon របស់ SpaceX ។ Dragon គឺជាយានអវកាសតែមួយគត់របស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ដែលមានសមត្ថភាពបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយអវកាសអន្តរជាតិ៕

ដោយ៖ ចិន្តា ទីទិ