ក្រោយបណ្តើរនិងស្និទ្ធស្នាលគ្នាជាមួយបុរសប្លែកមុខម្នាក់ទៅចូលរួមពិធីមង្គលការមិត្តសម្លាញ់ ទេព បូព្រឹក្ស និង លោក ជី ដេវីត រួច ស្រាប់តែធ្វើឱ្យផ្ទុះការសង្ស័យថា បុរសប្លែកមុខរូបនោះគឺជាគូស្នេហ៍ថ្មី ពេជ្រ សូលិកា យ៉ាងពិតប្រាកដ ហើយអ្នកទាំងពីរក៏ត្រៀមនឹងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខផងដែរ ។

តារាចម្រៀង ពេជ្រ សូលិកា បានស្រក់ទឹកភ្នែក២ថ្ងៃជាប់ៗគ្នាបន្ទាប់ពីបានចូលរួមពិធីមង្គលការមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួន គឺ ទេព បូព្រឹក្ស និង លោក ជី ដេវីត ដោយសារតែឃើញមិត្តជាទីស្រឡាញ់របស់ខ្លួនអាចចូលរោងការជាមួយមនុស្សដែលខ្លួនស្រឡាញ់ និងរៀបចំពិធីយ៉ាងធំដុំបំពេញមុខមាត់គ្រួសារ ។
ជាមួយនិងការលេចមុខនោះស្រាប់តែ ពេជ្រ សូលិកា បានបង្ហាញវត្តមានថ្មីជាមួយបុរសប្លែកមុខម្នាក់ ដែលធ្វើឱ្យមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍ រហូតម្នាក់ៗគិតថា បុរសរូបនោះគឺជាគូស្នេហ៍ថ្មីនាងយ៉ាងពិតប្រាកដ ។
ដើម្បីបញ្ចប់ការយល់ច្រឡំ ស្រាប់តែ ពេជ្រ សូលិកា បានចេញប្រតិកម្មភ្លាមៗ និងបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ខ្ញុំ Single ទេ កុំសង្ស័យច្រើនពេក ខូច Credit ចែអស់ហើយ » ។
ថ្វីដ្បិតតែ ពេជ្រ សូលិកា និយាយដូច្នេះក្តី តែទង្វើរនិងសកម្មភាពរបស់នាងត្រូវបានមិត្តភក្តិជាច្រើន បង្ហើបប្រាប់ថា ពេជ្រ សូលិកា ក៏ចង់សាងជីវិតគ្រួសារដូចជា ទេព បូព្រឹក្ស និងលោក ជី ដេវីត ផងដែរ ពីព្រោះនាងមិនចង់រស់នៅ Single Mum តទៅមុខទៀតឡើយ ខណៈដែល អតីតគូស្នេហ៍នាងត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខ ៕






