វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំការស្ទាបស្ទង់ មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តំបន់ព្រំដែនជាមួយភាគីថៃ AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និងសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន ១.៥៨៨ នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជាយុវជនវ័យកណ្ដាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា រួមមានពលករក្នុង និងក្រៅស្រុក បុគ្គលិកឯកជន មន្ត្រីរាជការ និស្សិត ក្រុមផ្សេងៗ និងអាជីវករ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញថា៖
១. ប្រជាជនកម្ពុជាច្រើនលើសលប់ (ជាង៩៣,៦%) ពេញចិត្តចំពោះចំណាត់ការទូទៅរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
២. ប្រជាជន ៩៩,៨%គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់ មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌ អន្តរជាតិ (ICJ)។ ក្នុងនោះដែរ ប្រជាជនបានផ្តល់តម្លៃលើការចរចាទ្វេភាគី (២៩.៣%) ដរាបណាមានការតភ្ជាប់ជាមួយតុលាការ ICJ ហើយប្រជាជនកម្ពុជាតិចតួចប្រមាណ ១.១% មាន ជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ។ ក្នុងចំណោមអ្នកចូលរួម ក្នុងសម្រង់មតិខាងលើ ស្ទើរតែគ្មាននរណាម្នាក់ (ប្រមាណ០.២%) បានជ្រើសរើសមាគ៌ សង្គ្រាម។
៣. ប្រជាជនកម្ពុជា ៨៨,៧% ពេញចិត្តចំពោះចំណាត់ការបិទព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបចំពោះការបិទព្រំដែនជាឯកតោភាគីដោយយោធាថៃ។ លើសពីនេះ ប្រជាជន កម្ពុជា ៨៨,៦% គាំទ្រការប្រើប្រាស់ទំនិញក្នុងស្រុក។
៤. ប្រជាជនកម្ពុជា ៧៣,៨% ជឿថាទំនាស់ព្រំដែននេះបង្កដោយយោធាថៃ ហើយ ២៣,១% ជឿថាបង្កដោយពួកជាតិនិយមជ្រុល អំណាចតិចតួចនៅក្នុងឥទ្ធិពលនៃការគ្រប់គ្រងរដ្ឋរបស់ថៃ។ ហើយប្រជាជនកម្ពុជាយល់ថារដ្ឋាភិបាលថៃមានអំណាចតិចតួចនៅក្នុងឥទ្ធិពលនៃការគ្រប់គ្រងរដ្ឋរបស់ថៃ។
៥. ឆ្លើយតបចំពោះវិធានការដាក់កងកម្លាំងប្រដាប់អាវុធឱ្យត្រៀម២៤ម៉ោងលើ២៤ម៉ោង ប្រជាជនកម្ពុជា ៩៥,៨% គាំទ្របុព្វហេតុការពារជាតិរបស់កងយោពលខេមរភូមិន្ទ ដើម្បីត្រៀម ទប់ស្កាត់ និងឆ្លើយតបចំពោះការឈ្លានពានរបស់យោធាថៃ។
ជារួម តាមរយៈការស្ទាបស្ទង់មតិខាងលើនេះ AVI អាចធ្វើការសន្និដ្ឋានបានថារាជរដ្ឋាភិបាល កម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យ មានភាពម្ចាស់ការ និងមានបទពិសោធន៍ចាស់ទុំផ្នែក នយោបាយ មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស៊ីជម្រៅ និងវែងឆ្ងាយក្នុងការដោះស្រាយជម្លោះតំបន់ព្រំ ដែនជាមួយថៃ។ លើសពីនេះ ប្រជាជនកម្ពុជាទូទៅគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុង ការចាត់វិធានការដោះស្រាយជម្លោះតំបន់ព្រំដែនជាមួយថៃ ដោយទទួលបានព័ត៌មាន និងការពន្យល់ ច្បាស់លាស់ ត្រឹមត្រូវ និងម៉ឺងម៉ាត់ពីមេដឹកនាំកម្ពុជា។ ក្នុងន័យនេះ កម្ពុជាជ្រើសរើសយកដំណោះ ស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ជាពិសេស តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និង សម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕

