អ៊ីស្រាអែល វាយកម្ទេចអគាររាប់ពាន់ខ្នងនៅតំបន់ហ្គាហ្សា

ទីក្រុងទាំងមូល និងជាយក្រុង ដែលធ្លាប់ជាផ្ទះសម្រាប់ទីជម្រករបស់មនុស្សរាប់ម៉ឺននាក់ពេលនេះ អ៊ីស្រាអែល បានរុះរើកាយកម្ទេចកម្ទីអគារបាក់បែកដូរលំរាប់ពាន់ខ្នងនៅទូទាំងតំបន់ហ្កាហ្សា ដែលសេះសល់ពីសង្គ្រាមជាមួយក្រុមហាម៉ាស។

រូបភាពពីផ្កាយរណបបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងតំបន់ ដែលបញ្ជាការយោធារបស់អ៊ីស្រាអែលអះអាងថា កំពុងប្រតិបត្តិការរុះរើកាយកម្ទេចកម្ទីអគាររាប់ពាន់ខ្នង ទាំងនៅតំបន់សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

អ្នកជំនាញផ្នែកច្បាប់ជាច្រើននាក់បានប្រាប់ BBC ថា អ៊ីស្រាអែលប្រហែលជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ដែលភាគច្រើនហាមឃាត់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដោយអំណាចកាន់កាប់។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ។ លោកថា ក្រុមហាម៉ាស់ទៅវិញ ដែលបានលាក់បាំងទ្រព្យសម្បត្តិយោធានៅក្នុងតំបន់ស៊ីវិល ហើយថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិត្រូវបានអនុវត្តតែនៅពេលដែលមានការទាមទារចាំបាច់ផ្នែកយោធាប៉ុណ្ណោះ៕