សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ។
ក្នុងសំណេរសម្តេចតេជោ ហ៊ុន សែន បានសរសេរផ្តាំទៅ លោក ថាក់ស៊ីន ថាសម្តេចទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់លោកថាក់ស៊ីន ព្រហើន និងមើលងាយមកលើសម្តេច ហើយលើសពីនោះសម្តេចក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ។ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក និយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ ។
សម្តេចតេជោ ហ៊ុន សែន បានកត់សំគាល់ថា ចាប់តាំងពីលោក ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយសម្តេចក៏មិនចង់លើករឿងដែលលោកថាក់ស៊ីន ប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមសម្តេចនិយាយនោះទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាលោក ថាក់ ស៊ីន ទទួលស្គាល់ថាពិតជាមានមែន។
សម្តេចតេជោ បានលើកឡើងទៀតថា ប៉ុន្មានថ្ងៃមុនលោក ថាក់ ស៊ីន និយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៍នោះទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីដែល ប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជាមូលហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។
សម្តេចក៏បានចោទជាសំណួរថា បើសម្តេចអត់សីលធម៍ ហេតុអ្វីបានជាលោក ថាក់ ស៊ីន ពឹងពាក់សម្តេចអស់រយៈពេល១៩ឆ្នាំ (2006-2025) និងស្តាប់ការទូន្មានរបស់សម្តេចរហូតហៅសម្តេចថាជាមេ០១។
សម្តេចតេជោ រំលឹកដែរថា លោក ថាក់ ស៊ីន ចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួននៅមានទ្រឹស្តីមួយគឺ ថាក់ស៊ីនគិត ភឿថៃធ្វើ នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែលគួរតែរំលឹកដល់លោក។