ចោលសម័យទំនើបប្រើដ្រូនដើម្បីស្វែងរកគោលដៅងាយស្រួលមុនពេលលួចចូលផ្ទះជួលជនបរទេសមួយកន្លែង ឥឡូវត្រូវបានប៉ូលិសថៃចាប់ខ្លួនបានហើយ កាលពីថ្ងៃអង្គារ។
កាសែត Bangkok Post ផ្សាយថា ប៉ូលិសទេសចរណ៍បានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាចំនួន ៤នាក់ដែលមានអាយុពី២៥ដល់៣០ឆ្នាំនៅផ្ទះជួលមិនបានចុះបញ្ជីក្នុងភូមិមូ៣លើកោះផាន់ណាន ខេត្ត SURAT THANI ប្រហែលម៉ោង៥:៣០នាទីល្ងាច។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងអំពីការលួចជាញឹកញាប់ពីកន្លែងស្នាក់នៅរបស់អ្នកទេសចរនៅលើកោះពេញព្រះច័ន្ទ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់ដ្រូន ដើម្បីឈ្លបយកការណ៍តាមផ្ទះជួលឲ្យភ្ញៀវទេសចរណ៍ ដោយស្វែងរកទ្វារចាក់សោរ និងរបស់មានតម្លៃដែលមិនមានអ្នកមើលថែ។ ពេលរកឃើញមុខសញ្ញាស្រួលក៏ចូលគាស់ផ្ទះ ។
សមត្ថកិច្ចបន្តថា ពួកគេបានសារភាពថា ពួកគេបានចំណាយប្រាក់ដែលពួកគេរកបានទៅលើថ្នាំញៀន។ ជាមួយគ្នានេះប៉ូលិសបានរកឃើញថ្នាំញៀនមេតំហ្វេតាមីន៦៦គ្រាប់នៅក្នុងដៃជនសង្ស័យផងដែរ៕
