សារព័ត៌មាន Reuters ផ្សាយថា អ៊ុយក្រែន និងរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទៅវិញទៅមក នៅតាមឆ្នេរ សមុទ្រខ្មៅ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីការចរចាដោយផ្ទាល់ទទួលបរាជ័យ ដោយមិនមានវឌ្ឍនភាព ដើម្បីបញ្ចប់សង្រ្គាមជិត០៣ឆ្នាំកន្លះនេះឡើយ។

កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារចុងក្រោយបង្អស់ក្នុងការវាយប្រហារដោយដ្រូនលើកំពង់ផែ Odesa នៃសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច០៤នាក់រងរបួស និងបង្កឱ្យមាន អគ្គិភ័យជាច្រើនកន្លែង ក៏ដូចជាការខូចខាតនៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ដែលជាតំបន់បេតិកភណ្ឌពិភព លោករបស់អង្គការយូណេស្កូផងដែរ។
អភិបាលក្នុងតំបន់លោក Oleh Kiper បាននិយាយថា ផ្សារ Pryvoz ដ៏ល្បីល្បាញនៅទីក្រុង Odesa ស្ថិតក្នុង ចំណោមកន្លែងដែលរងការវាយប្រហារ។
លោកបានបន្ថែមថា “ផ្សារនោះមិនគ្រាន់តែជាកន្លែងធ្វើពាណិជ្ជកម្មទេ តែជាបេះដូងរបស់ទីក្រុង Odesa”៕

