អ៊ុយក្រែន និងរុស្ស៊ីបន្តវាយប្រហារគ្នាលើឆ្នេរសមុទ្រខ្មៅ បន្ទាប់ពីកិច្ចចរចាសន្តិភាពចុងក្រោយបរាជ័យ

សារព័ត៌មាន Reuters ផ្សាយថា អ៊ុយក្រែន និងរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទៅវិញទៅមក នៅតាមឆ្នេរ សមុទ្រខ្មៅ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីការចរចាដោយផ្ទាល់ទទួលបរាជ័យ ដោយមិនមានវឌ្ឍនភាព ដើម្បីបញ្ចប់សង្រ្គាមជិត០៣ឆ្នាំកន្លះនេះឡើយ។

កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារចុងក្រោយបង្អស់ក្នុងការវាយប្រហារដោយដ្រូនលើកំពង់ផែ Odesa នៃសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច០៤នាក់រងរបួស និងបង្កឱ្យមាន អគ្គិភ័យជាច្រើនកន្លែង ក៏ដូចជាការខូចខាតនៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ដែលជាតំបន់បេតិកភណ្ឌពិភព លោករបស់អង្គការយូណេស្កូផងដែរ។

អភិបាលក្នុងតំបន់លោក Oleh Kiper បាននិយាយថា ផ្សារ Pryvoz ដ៏ល្បីល្បាញនៅទីក្រុង Odesa ស្ថិតក្នុង ចំណោមកន្លែងដែលរងការវាយប្រហារ។ 

លោក​បាន​បន្ថែម​ថា​ “ផ្សារនោះ​មិន​គ្រាន់​តែ​ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ទេ តែ​ជា​បេះដូង​របស់ទីក្រុង Odesa”៕