ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង មេទ័ពភូមិភាគ២ថៃ គឺជាតួអង្គដ៏លេចធ្លោម្នាក់ នៅក្នុងឈុត ភ្លើងសង្រ្គាម៥ថ្ងៃតាមព្រំដែនខ្មែរ-ថៃ ដែលរៀបចំឡើងដោយក្រុមអ្នកនិពន្ធនៅក្រុងបាងកក (អំណាចស្រមោល) ដែលយើងមើលមិនឃើញច្បាស់ នៅក្នុងសាច់រឿង ការដណ្តើមអំណាចគ្នាក្នុងនយោបាយថៃ។
មើលទំនងទៅ ឈុតនេះចប់ហើយ ដោយសារតែការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ ភាពមោះមុតនិងឈ្លាសវៃនៃរាជរដ្ឋាភិបាលកម្ពុជា និងការស្នេហាជាតិស្រុះគ្នានៃប្រជាពលរដ្ឋខ្មែរ បូករួមនឹងសំពាធ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមទាំងការដឹងឮនិងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។
ឈុតឆាកបន្តនៃល្បែងដណ្តើមអំណាចគ្នាក្នុងនយោបាយផ្ទៃក្នុងថៃនឹងកើតឡើងច្រើននៅទីក្រុងបាងកកនាពេលខាងមុខដ៏ខ្លី។
គួរឱ្យសោកស្តាយ ឈុតឆាក ដែលលោក ប៊ុនស៊ីន ផាតក្លាង បានសំដែង មានថ្លុកឈាមច្រើនប្រឡាក់លើដីតាមព្រំដែនខ្មែរ-ថៃ ដែលជាសាច់ស្រស់ឈាមស្រស់របស់កងទ័ពខ្មែរ និងកងទ័ពថៃ ប្រជាពលរដ្ឋស្លូតត្រង់ខ្មែរ និងប្រជាពលរដ្ឋស្លូតត្រង់ថៃ ដែលមិនសមនឹងបង្ហូរចោលចំពោះរឿងឆ្កួតៗនេះសោះ។
ពលរដ្ឋខ្មែរ និងពលរដ្ឋថៃ ត្រូវការសន្តិភាព និងការអភិវឌ្ឍតាមព្រំដែនខ្មែរ-ថៃ ហើយមិនត្រូវការសង្រ្គាមបង្ហូរឈាមទេ។
ឈ្មោះឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង នឹងត្រូវចារទុកក្នុងប្រវត្តិសាស្រ្ត ជាអ្នកបង្កាត់ភ្លើងសង្រ្គាមបង្ហូរឈាម៥ថ្ងៃ តាមព្រំដែនខ្មែរ-ថៃ ហើយកម្មរបស់គាត់នឹងបន្តលងចិត្តរបស់គាត់តទៅមុខទៀត បើទោះបីគាត់ត្រូវចូលនិវត្តន៍ក៏ដោយ។
សំណេរឯកឧត្ដម សាម អុីន រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥
