មាស សុខសោភា សារភាពថាខ្លួនធ្លាប់រលូតកូន ! 

ស្របពេលដែលទទួលស្គាល់ពីទំនាក់ទំនងខ្លួននិងលោកតាសក់សភ្នំត្បែង ស្រាប់តែតារាចម្រៀង មាស សុខសោភា បានសារភាពថា នាងធ្លាប់រលូតកូនកាលពីប៉ុន្មានឆ្នាំមុនក្នុងអំឡុងពេលរស់នៅជាមួយអតីតស្វាមីរបស់ខ្លួន ។ 

ក្នុងអំឡុងពេលដែលរួមរស់ជាមួយអតីតស្វាមី តារាចម្រៀង មាស សុខសោភា តែងតែនិយាយថានាងមិនយកកូនទេ ដោយសារតែនាងមានសុខភាពធ្ងន់ធ្ងរ ដោយឡែកបន្ទាប់ពីលែងលះ និងបានចាប់ផ្តើមជីវិតថ្មីជាមួយលោកតាសក់សភ្នំត្បែងមក ស្រាប់តែនាងរៀបរាប់រឿងរ៉ាវដែលកប់ក្នុងបេះដូងឱ្យមហាជនជាច្រើនបានដឹងលឺថា នាងធ្លាប់រលូតកូនទៅវិញ ។ 

តារាចម្រៀង មាស សុខសោភា បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា « គេចោទប្រកាន់ថាយើងផិតក្បត់គ្រប់គ្នា ពេលឈឺគ្មានអ្នកមើលថែ មានប្តីដូចអត់ប្តី មិនដែលឱ្យតម្លៃខ្ញុំជាប្រពន្ធ ខំដើរច្រៀងរហូតដល់រលូតកូន តើស្រ្តីណាទ្រាំរស់នៅជាមួយបាន ? » ។ 

មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញតារាចម្រៀង មាស សុខសោភា ប្រកាសថា នាងធ្លាប់រលូតកូន បន្ទាប់ពីខំប្រឹងដើរច្រៀងដើម្បីរកប្រាក់ចិញ្ចឹមជីវិត ៕