ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិនតាមរថភ្លើងពិសេសរបស់លោកកាលពីព្រឹកថ្ងៃអង្គារ ដើម្បីចូលរួមពិធីហែក្បួនព្យុះហយាត្រាយោធាដ៏ធំនៅទីក្រុងប៉េកាំង គម្រប់ខួប៨០ឆ្នាំ នៃការសុំចុះចាញ់ជាផ្លូវការរបស់ជប៉ុនអំឡុងសង្គ្រាមលោកលើកទី២។

កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បាននិយាយថា លោក Kim បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសចិនកាលពីថ្ងៃចន្ទ ហើយបានមកដល់ប្រទេសចិននៅព្រឹកថ្ងៃអង្គារនេះ។
លោក គីម ត្រូវបានគេរំពឹងថានឹងចូលរួមពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងនៅថ្ងៃពុធ ដោយចូលរួមជាមួយប្រធានាធិបតីចិន Xi Jinping និងមេដឹកនាំផ្សេងទៀតរួមទាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា មុនពេលឆ្លងចូលប្រទេសចិន លោក គីម កាលពីថ្ងៃចន្ទ បានទៅទស្សនាមន្ទីរពិសោធន៍មីស៊ីលមួយកន្លែងដែលកំពុងស្រាវជ្រាវសម្ភារៈសមាសធាតុសរសៃកាបូន ដើម្បីប្រើប្រាស់ក្នុងម៉ាស៊ីនសម្រាប់មីស៊ីលផ្លោងអន្តរទ្វីប៕

