លោក ប៊ុនស៊ិន បាដក្លាង ថា ទាហាន​ថៃ​​សង្ស័យ​កើតរោគ​ស្ត្រេ​ស​បា​ញ់​រះ​ជនស៊ីវិលជា​ច្រើន​គ្រាប់

មេបញ្ជាការយោធភូមិភាគ២របស់ថៃ លោក ប៊ុនស៊ិន បាដក្លាង បាននិយាយថា ដោយសារស្រ្តេសខ្លាំង កូនទាហានថៃរបស់លោកនៅជួរមុខម្នាក់ បានរត់ចេញពីបន្ទាយ ហើយកាន់កាំភ្លើង M16 បាញ់រះលើផ្ទះពលរដ្ឋបណ្តាលរងរបួស២នាក់កាលពីយប់រំលេងអធ្រាត្រចូលថ្ងៃទី១៥ ខែសីហានេះនៅក្នុងខេត្តសុរិន្ទ។ 

នៅព្រឹកថ្ងៃសុក្រនេះ លោក ប៊ុនស៊ិន ផាតក្លាង បានចេញមុខប្រកាសថា ពេលនេះទាហានថៃនៅជួរមុខអាចមានបញ្ហាស្រ្តេស និងបញ្ហាផ្លូវចិត្តច្រើនខ្លាំងទើបអាចកើតមានការបាញ់ប្រហារលើជនស៊ីវិលក្នុងខេត្តសូរិន្ទ។ 

បើតាមកាសែតក្នុងស្រុកថៃ ជាការឆ្លើយតបទៅនឹងបញ្ហាផ្លូវចិត្តទាហានថៃដែលកំពុងតែកើតមាននៅតាមព្រំដែន មេទ័ពភូមិភាគ២រូបនេះបាននិយាយថា លោកបានបញ្ជូនក្រុមគ្រូពេទ្យទៅមើលថែទាំទាហាន និងពិនិត្យសុខភាពជាពិសេសទាហាននៅជួរមុខដើម្បីវាយតម្លៃបន្ថែម នឹងចំនួនទាហានដែលកំពុងតែមានវិបត្តិផ្លូវចិត្តដើម្បីទប់ស្កាត់ករណីបាញ់រះកើតឡើងជាថ្មី៕