អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់ឪពុកលោកស្រី បន្ទាប់ពីតុលាការកំពូលបានសម្រេចថា លោក Thaksin Sinawatra ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១ឆ្នាំ។ នេះបើតាមកាសែត Khaosod English ។
លោក Thaksin Sinawatra អាយុ ៧៦ ឆ្នាំបានប្រកាសទទួលយកសាលក្រមរបស់តុលាការ ដែលតម្រូវឱ្យលោកជាប់ពន្ធនាគារ១ឆ្នាំ នៅក្នុងសំណុំរឿងនៅមន្ទីរពេទ្យជំនួសឲ្យការជាប់ពន្ធនាគារ។
ក្នុងសេចក្ដីថ្លែងការណ៍មួយតាមបណ្តាញសង្គម លោក Thaksin បានថ្លែងអំណរគុណចំពោះការលើកលែងទោសពីព្រះមហាក្សត្រ ដែលបានកាត់បន្ថយទោសរបស់លោកពី៨ឆ្នាំ មកនៅត្រឹម១ឆ្នាំ ហើយបានថ្លែងថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការគោរពតាមនីតិវិធីច្បាប់។
លោក Thaksin បានបញ្ជាក់ថា បើទោះបីជាលោកនឹងបាត់បង់សេរីភាពខាងកាយសម្បទាក៏ដោយ ក៏លោកបញ្ជាក់ថា លោកនៅតែរក្សាសេរីភាពនៃការគិត ហើយមានបំណងលះបង់ពេលវេលាដែលនៅសេសសល់របស់លោក ដើម្បីបម្រើព្រះមហាក្សត្រ ប្រទេសជាតិ និងប្រជាជនថៃ៕
