ករណីការបាញ់ផ្លោងរបស់ទាហានសៀមមកលេីបូរណភាពទឹកដីកម្ពុជានិងកងកម្លាំងកម្ពុជា ដោយចាប់ផ្តេីមបាញ់នៅម៉ោង១១:៥២ព្រឹកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលការបាញ់មកលេីកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡេីយ! ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡេីយ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។
ឯកឧត្តមបានបន្តថា ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នាករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯងមកលេីតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង៥:០១ ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែន។ ការបាញ់ផ្លោងតែម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហេីយ!! ។
បើតាមឯកឧត្តម ហេង រតនា ដូចប្រសាសន៍របស់សម្តេចតេជោផ្តល់អនុសាសន៍ឱ្យរក្សាទុកភស្តុតាងរណ្តៅនេះមានសារសំខាន់ណាស់! ករណីទាហានសៀមបាញ់នៅភូមិសាស្ត្រឃុំថ្មដាកន្លងមកនោះ កម្លាំងអង្គភាពCMACបានសហការជាមួយកងទ័ពចុះហ៊ុំពន្ធ័រណ្តៅគ្រាប់និងបានកំណត់អត្តសញ្ញាណគ្រប់ផ្លោងប្រភេទ១០៥មម ចំនួន៦រណ្តៅដែលផ្ទុះទាំងអស់ (លេី២១គ្រាប់ដែលបានបាញ់) ដោយវិភាគអំបែងគ្រាប់១០៥មមនោះ អ្នកបច្ចេកទេសបានដឹងថា មានគ្រាប់ផ្លោង១០៥មមចំនួន៤គ្រាប់ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុលWP និង២រណ្តៅគ្រាប់ជាគ្រាប់ជះអំបែង។ តាមរយ:ការវិភាគនេះ អាចដឹងច្បាស់ជាគ្រាប់ផ្លោងផលិតនៅប្រទេសណា ហេីយអ្នកណាជាអ្នកប្រេីប្រាស់គ្រាប់នោះយ៉ាងច្បាស់លាស់!។
ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបន្តថា ភស្តុតាងទាំងនេះនៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា សៀមជាអ្នកបាញ់មកលេីទឹកដីកម្ពុជា ហេីយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង គ្មានស្អីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត!! ។ ដូចនេះ ករណីផ្ទុះអាវុធនៅថ្ងៃ២៧ ខែកញ្ញានេះ ក៏ដូចគ្នាដែរគឺសៀមជាអ្នកបាញ់ ដូចនេះសៀមបាញ់មុនពិតប្រាកដណាស់ ព្រោះកម្ពុជាគ្មានការផ្ទុះអាវុធផងហ្នឹង!៕





