រឿង«បញ្ហារបបទាហាន»

ខាងក្រោមជាសំណេរទាំងស្រុងរបស់គណនីហ្វេសបុកដែលមានឈ្មោះថា «មេទ័ព លីពូ (លីហ្វុងសៀន)»

ថ្ងៃនេះពូចង់បកស្រាយ បន្តិចរឿង « បញ្ហារបបទាហាន » នៅក្នុងប្រាក់បៀវត្សរ៏ កងទ័ពគេត្រូវបែងចែកតាម :
▪️ឋានន្តរសក្កិ ▪️បៀវត្សរ៏មូលដ្ឋាន ▪️បំណាច់មុខងារ ▪️អាហារធម្មតា ▪️ប្រាក់បំណាច់ ( ប្រពន្ធ/កូន ) ។
🔺ឃើញប្រពន្ធ ទាហានខ្លះ ដែលប្តីគេអប់រំបានល្អ គេនិយាយមក វាត្រឹមត្រូវគេយល់ តែអ្នកខ្លះនិយាយអត់ដឹងខ្យល់ស្អីទេ ។

ចាំមើលពូ លើកឧទាហរណ៍ បែបសាបៗ យកមកពន្យល់ ថាលុយបាយ ដែលល្បីថា « មេកាត់រាល់ខែ យកទៅណា ? » ។
🔺ឥឡូវសូមទានជ្រាបជម្រាបលោកមេបាថា លុយទៅណា :
សូមលើកយកប្រាក់បៀវត្សរ៏ ទាហាន នៅតាមកងពល 2025
▪️ឋានន្តរសក្កិ : ពលទោអភព្វ
▪️បៀវត្សរ៏មូលដ្ឋាន : 618,050R
▪️បំណាច់មុខងារ : 603,500R
▪️អាហារធម្មតា : 126,000R + អង្ករមួយការ៉ុង 22.80 Kg
▪️ប្រាក់បំណាច់ ( ប្រពន្ធ 15,000R /កូន 20,000R )
🔺សរុប : 1,381,550R / ខែ ។

🔺នៅក្នុងរបបទាហាន វាមានលុយបាយ 4200R ក្នុងមួយថ្ងៃ សម្រាប់ទាហានក្នុងបន្ទាយ ។ ហើយសម្រាប់ ជួរមុខគេមានថវិកា សម្តេចឧបត្ថម្ភ 3000R ក្នុងថ្ងៃបន្ថែមពីលើ លុយបាយដែលមានស្រាប់ ។

🔺 ឥឡូវដល់វគ្គ មេកាត់លុយ រាល់ខែ …
តាមពិត លុយបាយ 126,000R / 30ថ្ងៃ = 4200R ក្នុងមួយថ្ងៃ គេកាត់ចូលក្នុងរោងបាយបន្ទាយ ជាមួយអង្កររបប ។
មានន័យថា : 1,381,550R – 126,000R = 1,255,550R

🔺សម្រាប់ប្រាក់ខែ ទាហានជួរមុខ គឺគេបើកអោយពេញ 1,381,550R ដោយសារ មានថវិកាសម្តេច 3000R /ថ្ងៃ
ហើយនៅមានប្រាក់ឧបត្ថម្ភបន្ថែម ថ្ងៃបុណ្យ 50,000R ជាប្រចាំទៀត ។

🔺ប្តីៗ មុននិយាយប្រាប់ប្រពន្ធ ពន្យល់អោយច្បាស់ កុំចេះតែមេកាត់ៗ និយាយអោយមានហេតុផល ជៀសវាងការយល់ច្រឡំ !

ប៉ុណ្ណឹងជ្រាបខ្លះទេ លោកមេបា ! សូមអរគុណ