ពិធីការិនី យុគ ចិន្តា និង គង់ សុជាតិ កំពុងបណ្តុះបណ្តាលកូនស្រីទាំងពីរឱ្យក្លាយទៅជាពិធីការិនីល្បីឈ្មោះដូចជាខ្លួនផងដែរ ។

ពិធីការិនី យុគ ចិន្តា និង គង់ សុជាតិ គឺជាមិត្តរួមជំនាន់និងគ្នាដែលបានសាងកេរ្តិ៍ឈ្មោះនៅក្នុងអាជីពពិធីករជាង២០ឆ្នាំមកហើយ មិនកម្មវិធីតូចធំ លំដាប់ជាតិនិងអន្តរជាតិគឺអ្នកទាំងពីរធ្វើបានយ៉ាងល្អ និងទទួលបានការគាំទ្រខ្លាំងពីមកហាជន ។
ឆ្នាំនេះពិធីការិនីទាំងពីររូបមានវ័យច្រើនរៀងៗខ្លួន ហើយក៏ដល់ពេលដែលត្រូវបណ្តុះបណ្តាលកូនស្រីរបស់ខ្លួនឱ្យបន្តវេណពីខ្លួនផងដែរ ។ អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ បាននិយាយកាលពីពេលថ្មីៗនេះថា ពេលនេះអ្នកទាំងពីកំពុង
ទាំងអ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ សុទ្ធតែមានកូនស្រីធំវ័យស្របាលគ្នា និងមានដុងខាងផ្នែកពិធីករដូចជាអ្នកទាំងពីរដែរ ។ ដោយមើលឃើញនិស្ស័យរបស់កូនៗបែបនេះ ទើបអ្នកទាំងពីរបណ្តុះកូនឱ្យដើរតាមគន្លង ដោយរំពឹងថា អនាគតកូនៗនឹងកាន់តែខ្លាំងជាម្តាយ ពីព្រោះក្មេងៗជំនាន់ក្រោយមិនត្រឹមតែពូកខាងនិយាយភាសាជាតិនោះ សូម្បីតែភាសាអន្តរជាតិ ក៏ពួកគេនិយាយបានល្អដែរ ។
ថ្វីដ្បិតតែកំពុងបណ្តុះបណ្តាលកូនទាំងពីរឱ្យក្លាយទៅជាពិធីការិនីល្បីដូចជាខ្លួន តែ អ្នកនាង យុគ ចិន្តា និង គង់ សុជាតិ នៅតែមិនទាន់បោះបង់អាជីពពិធីករចោលនៅឡើយទេ ផ្ទុយទៅវិញអ្នកទាំងពីរអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពនេះ បើទោះបីជាអ្នកទាំងពីរមានវ័យច្រើនបន្តិចក្តី ៕



