កម្ពុជា គ្រោងជីកផ្លូវទឹកថ្មីប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ពីអាកា​ស​​​យា​ន​ដ្ឋា​ន​អន្តរជាតិ​តេជោ ទៅព្រែកជីកហ្វូណនតេជោ ដើម្បីការ​ដឹក​ជញ្ជូន​ទៅ​ច្រក​សមុទ្រ

កម្ពុជាមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅច្រកសមុទ្រ នៅក្នុងខេត្តកែប សំដៅធ្វើឲ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ នេះបើតាមការបញ្ជាក់របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។ លោកអ្នកឧកញ៉ាបណ្ឌិត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែតុលា នេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ ពីលើវេទិកាក្នុងពិធីសម្ពោធ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក អាកាសយានដ្ឋានអន្តរជាតិតេជោ នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន […]

ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំគ្នា នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ ប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង […]

បណ្ឌិត យង់ ពៅ៖ មានតែយើងរឹងមាំទេ ទើបគេមិនហ៊ានប្រមាថ

មេរៀនដែលយើងត្រូវហ៊ានទទួលស្គាល់ និងចងចាំទុក អំពីការប្រមាថពីជនបរទេសក្បែរខាងនៅកម្ពុជានោះគឺ នៅពេលដែលយើងខ្សោយ នោះយើងច្បាស់ជាត្រូវរងនូវការប្រមាថ​។ ដើម្បីចៀសផុតពីការប្រមាថ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពនិងលទ្ធភាពរបស់​ខ្លួន​ឱ្យបានរឹងមាំពិតប្រាកដ ហើយនៅពេលណាយើងរឹងមាំគ្រប់គ្រាន់ នោះគ្មានជាតិសាសន៍ឬ​រដ្ឋបរទេសណាហ៊ានមាក់​ងាយ​មកលើប្រទេសយើងឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគ​បញ្ហាសង្គម-នយោបាយ​។ សម្រាប់លោកបណ្ឌិត កម្ពុជាត្រូវយកចិត្តទុកដាក់កែទម្រង់ និងពង្រឹងសមត្ថភាពបន្ថែមទៀតទៅលើទិដ្ឋ​ភាពចំនួន ៥គឺ៖ ១- ខ្សែច្រវាក់ផលិតកម្ម គាំទ្រសហគ្រាសធុនតូចនិងមធ្យម និងកសិឧស្សាហកម្ម យើងដឹងហើយថា នៅពេលដែលភាពតានតឹងបានចាប់ផ្ដើមដំបូង ថៃបានសម្អាងថា […]

យោធភូមិភាគទី៥ បញ្ជាក់ថា ការផ្សាយថា ថៃបានឈូសឆាយផ្លូវរំ​លោភចូលដីខ្មែរ នៅឃុំថ្មដា ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា មានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។ ដូច្នេះ សូមសាធារណជនទាំងអស់កុំមានការយល់ ច្រឡំ និងសូមកុំបន្តចែករំលែក។ យោធភូមិភាគទី៥ ក៏គូសបញ្ជាក់ដែរថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ អញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៥ ។ ក្នុងពិធីបើកនេះ សម្តេចបវរធិបតី ហ៊ុន […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញការដឹងគុណពីវីរភាពរបស់«ព្រះបរមរតនកោដ្ឋ»

ថ្ងៃនេះគឺជាខួប ១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ នៅថ្ងៃខួប១៣ឆ្នាំនៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នេះ នៅលើទំព័រហ្វេសបុក […]

កិច្ចប្រជុំRBC រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ត្រូវបានលើកពេល តាមការស្នើសុំរបស់ភាគីថៃ

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ […]

ម៉ាឡេស៊ី បន្តគាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាមួយកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, […]

ទីភ្នាក់ងារ JICA បញ្ជាក់ពីការបន្តគាំទ្រកិច្ចសហប្រតិបត្តិការបោស​សម្អាត​មីន និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Tanaka Akihiko បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ […]

5
Promotion