គណៈប្រតិភូសភាអាមេរិក អញ្ជើញទស្សនាប្រាសាទអង្គរវត្ត

គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas មកពីគណបក្សសាធារណរដ្ឋ បានអញ្ជើញទស្សនាចប្រាង្គប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ការអញ្ជើញទស្សនានេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់ដំណើរចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ដែលស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ការចុះទៅពិនិត្យស្ថានភាពជនភៀសសឹកនាពេលនោះ គឺជាការឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា […]

ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង គាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ និងចង់ឲ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឲ្យបានឆាប់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិន នៅថ្ងៃ​សៅរ៍ ទី៣០ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ នៅលើបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងជំនួបនេះ ប្រទេសចិន គាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី […]

រោងចក្រផលិតសំលៀកបំពាក់ ដែលមានទំហំទុនវិនិយោគប្រមាណ ៣០លានដុល្លារ​ បានបើកការដ្ឋានសាងសង់ នៅខេត្តស្វាយរៀង

រោងចក្រផលិតសំលៀកបំពាក់របស់ក្រុមហ៊ុនខេមបូឌា ហ័រជយ ថេកស្តាយ​ ឯ.ក ដែល​មានទំហំទុនវិនិយោគប្រមាណ ៣០លានដុល្លារ​ បានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៣០ ខែសីហា​ ​ឆ្នាំ២០២៥នេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។ ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបង្ហាញមោទនភាពសម្រាប់ខេត្ត និងសម្រាប់ប្រទេសកម្ពុជាទាំងមូល​ ហើយបានបញ្ជាក់ថា នេះជានិមិត្តរូបនៃទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នារវាងប្រទេសកម្ពុជា និងដៃគូវិនិយោគរបស់កម្ពុជា។ ឯកឧត្តម […]

ចិនក្រាលកម្រាលព្រំក្រហមទទួលស្វាគមន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន រសៀលថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ។ ការអញ្ជើញដល់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទទួលថវិកាចំនួន៤៣៤​លានរៀល ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលចូលរួមគាំទ្រដល់“យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់”

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាបរិច្ចាគចំនួន “៤៣៤លានរៀល ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ Raffles Le Royal នៅរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥ ។ ពិធីប្រគល់-ទទួលថវិកានេះ ក៏មានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង […]

ប្រឡងបាក់ឌុប២ថ្ងៃ បេក្ខជនមានបញ្ហាសុខភាព ២៦១ករណី និងគណៈមេប្រយោគ ៥៩ករណី

ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១.៤៤២នាក់ ។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី […]

សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្ពុជានិងម៉ាឡេស៊ី នឹងរីកចម្រើនជាមួយគ្នាតាមរយៈកិច្ចសហប្រតិ​បត្តិកា​រទ្វេភាគី និងពហុភាគី

ស្ថិតក្នុងបរិបទនៃបញ្ហាប្រឈមនិងភាពមិនប្រាកដ ប្រជាជាសកល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿជឿជាក់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងរីកចម្រើនជាមួយគ្នាតាមរយៈកិច្ចប្រឹងប្រែងរួម និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីយ៉ាងជិតស្និទ្ធ ។ ក្នុងលិខិតជូនពរដែលផ្ញើទៅកាន់ ឯកឧត្តម ដាតុ អាវ៉ាង បៀមី ប៊ីន អាវ៉ាង អាលី បាសា ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសខួបលើកទី៦៨ […]

នគរបាល​ឃាត់ខ្លួនបុរសម្នាក់ ដែលបានសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកកាលពីឆ្នាំ២០២៣

ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ  បានឲ្យដឹងថា […]

គម្រោងប្រព័ន្ធរំដោះនិងពង្វាងទឹកចេញពីភ្នំពេញ សាងសង់សម្រេចបានប្រមាណ៩៧% ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ននេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងស្ថានីយបូមទឹកសាក់សំពៅ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច ស្ថិតក្នុងខេត្តកំពង់ស្ពឺ មានការងារសំខាន់ៗដូចជា ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងសំណង់ស្ទាក់ទឹកមួយកន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ […]

5
Promotion