លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា […]
Author: ratha
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាបានធ្វើការយ៉ាងសកម្មដោយប្រើគ្រប់យន្តការដើម្បីតវ៉ាទៅកាន់ថៃ ចំពោះសកម្មភាពជាឯកតោភាគីប៉ះពាល់ដល់ពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និង ជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា យន្តការ […]
ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ប៉ុន្តែរាជរដ្ឋាភិបាល អនុញ្ញាតឲ្យតាមបណ្តាខេត្តអាចរៀបចំជាធម្មតា
រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ការសម្រេចផ្អាកព្រះរាជបុណ្យអុំទូកនៅភ្នំពេញនេះ ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ ។ […]
អ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធព័ត៌មានមិនពិតរបស់ទណ្ឌិត សម រង្ស៊ី ដែលថា សម្តេចតេជោ ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤%នៃក្រុមហ៊ុនថាមពលថៃ
តាមរយៈសេចក្តីប្រកាសបដិសេធ នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ ពាន់លានដុល្លារតាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃបដិសេធ មិនព្រមលក់ឱ្យ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា […]
កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់ចិន ដែលមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់សកល
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាវេលារំលងអធ្រាត្រថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា នៅទីក្រុងធានជីន ប្រទេសចិន ប្រកបដោយជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) សម្តេចបវរធិបតី ហ៊ុន […]
អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលយកសំណើក្នុងការជំរុញឲ្យកម្ពុជានិងថៃជៀសវាងការប្រើកម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃចន្ទ ទី១ កញ្ញា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។ បើតាមសំណេរនៅបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ […]
ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ
ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួល និងបន្ថែមរបបគតិយុត្តអំពី ការបាត់សញ្ជាតិខ្មែរ តាមរយៈការដកសញ្ជាតិខ្មែររបស់ជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅក្រៅប្រទេស ដើម្បីឱ្យស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ។ សេចក្តីព្រាងច្បាប់នេះក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលធានាធម្មនុញ្ញភាព ធានាការពារ សន្តិភាព អធិបតេយ្យជាតិ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា […]
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម។ សមាសភាពគណៈប្រតិភូអមដំណើរ […]
ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានសភា បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ […]
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា ប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រនិងកោតសរសើរច្រើន
តាមរយៈបទអន្តរាគមន៍ នៅក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពុជានៅតែផ្តល់តម្លៃយ៉ាងខ្ព់សដល់កិច្ចព្រមព្រៀងឈប់បាញ់និងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អដដែល ហើយកិច្ចព្រមព្រៀងឈប់បាញ់ក៏កំពុងតែស្ថិតនៅជាធរមាន និងបន្តផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសនិងប្រជាជនទាំងពីរ(កម្ពុជាថៃ) ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល។ តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុច្ចរិត ស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេស្គាល់និងកោតសរសើរកាន់តែច្រើនឡើងជាលំដាប់នៅលើឆាកអន្តរជាតិ។ ប្រទេសដ៏តូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈសកម្មភាពការទូតយ៉ាងសកម្មនិងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី […]
